អ្នកធ្វើអត្ថាធិប្បាយនយោបាយ Marwa Osman បានប្រាប់ RT ថា ក្រុមចម្រុះដែលដឹកនាំដោយអាមេរិកបាននិយាយថា ខ្លួនបានកាត់បន្ថយសមត្ថភាពនាំចេញប្រេងរបស់ក្រុម ISIS បាន៩០ភាគរយជាមួយនឹងការវាយប្រហារ៩០០០លើក ប៉ុន្តែវាហាក់ដូចជាគ្មាននរណាម្នាក់កំពុងធ្វើការបានត្រឹមត្រូវឡើយ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានលើកឡើងថា ក្មេងស្រីចំនួនប្រាំបួននាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារលើសាលារៀនមួយក្នុងតំបន់ Deir al-Zor នៅភាគខាងកើតប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមភេរវកររដ្ឋឥស្លាម។
RT: តើសាលារៀននៅក្នុងប្រទេសស៊ីរីត្រូវបានកំណត់គោលដៅដោយចេតនាមែនទេ? បើដូច្នេះមែនតើហេតុអ្វី ?
Marwa Osman: ជាក់ស្តែងពួកគេកំពុងកំណត់គោលដៅសម្រាប់អំពើភេរវកម្មចំពោះការញុះញង់ឲ្យមានអំពើភេរវកម្មនៅក្នុងដួងចិត្តរបស់ក្មេងស្រីទាំងនេះ ជាពិសេសក្មេងស្រី ដែលបានចូលទៅសាលារៀន។ យើងបានសង្កេតឃើញថា កាលពីខែមុននៅក្នុងតំបន់ Lattakia នៅពេលដែលសាកលវិទ្យាល័យសម្រាប់ក្មេងស្រីត្រូវបានបាញ់ផ្លោងដោយក្រុម ISIS។ ហើយឥឡូវនេះ នៅក្នុងព្រឹត្តិការណ៍អកុសល តំបន់ Deir al-Zor ក៏ត្រូវបានវាយប្រហារផងដែរ។ ក្មេងស្រី៩នាក់ត្រូវបានសម្លាប់ព្រោះពួកគេទៅសាលារៀន។ នេះជាច្បាប់ Sharia គួរឲ្យអស់សំណើច។
RT: តើជម្លោះនេះបានប៉ះពាល់ដល់ជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសស៊ីរីដោយរបៀបណាទៅ?
MO: អ្វីដែលកំពុងកើតឡើងនោះគឺថា តំបន់ដែលមិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលពិតជាត្រូវបានគ្រប់គ្រងដោយអង្គការភេរវកម្មដូចជាក្រុមISIS រណសិរ្ស al-Nusra ឬអង្គការដទៃទៀត។ អ្វីដែលកំពុងបន្តនៅទីនោះគឺថា មនុស្សទាំងនេះ ជនស៊ីវិលទាំងនេះមានកន្លែងផ្សេងទៀត ដើម្បីទៅពួកគេត្រូវបានជាប់នៅទីនោះ, ពួកគេមិនអាចក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសផ្សេង ឬស្រុកផ្សេងទេ ពួកគេមិនអាច សូម្បីតែចាកចេញពីព្រោះប្រសិនបើពួកគេបានចាកចេញពួកគេនឹងត្រូវសម្លាប់។
ហើយប្រសិនបើពួកគេស្នាក់នៅ ពួកគេត្រូវតែគោរពតាមច្បាប់ Sharia ដែលត្រូវបានដាក់ដោយក្រុមភេរវករទាំងនេះឬក្រុមផ្សេងទៀត។
រហូតមកដល់ពេលនេះ មានកុមារតូចៗជាង៣៨នាក់ ត្រូវបានគេសម្លាប់រួចទៅហើយ ដោយសារការចាក់ថ្នាំសម្លាប់ ឬផ្ទប់ដង្ហើមដោយសារតែមាត្រា Fatwas។ នេះគឺជាការបំផ្លិចបំផ្លាញពិត។
RT: តើការប្រយុទ្ធរបស់ក្រុមចម្រុះប្រឆាំងនឹងក្រុម ISIS បញ្ជាក់ពីប្រសិទ្ធភាពទេ?
MO: មានក្រុមចម្រុះយ៉ាងហោចណាស់ចំនួនបីកំពុងធ្វើការនៅលើប្រទេសស៊ីរី។ ប៉ុន្តែប្រសិនបើយើងកំពុងនិយាយនៅទីនេះអំពីក្រុមចម្រុះរបស់រុស្ស៊ី នៅពេលដែលក្រុមចម្រុះរបស់រុស្ស៊ីបានចាប់ផ្តើមធ្វើសកម្មភាព ហើយនៅពេលដែលប្រទេសរុស្ស៊ីបានធ្វើអន្តរាគមន៍កាលពីពីរខែមុន យើងបានចាប់ផ្តើមមើលឃើញពីការរីកចម្រើនមួយចំនួននៅលើដីសម្រាប់កងទ័ពអារ៉ាប់ស៊ីរី។ ដូច្នេះសម្រាប់ពីរខែកន្លងទៅ មានការអភិវឌ្ឍវិជ្ជមានជាច្រើនសម្រាប់ជាប្រយោជន៍នៃកងទ័ពអារ៉ាប់ស៊ីរី។
ដោយឡែកបើនិយាយពីក្រុមចម្រុះដឹកនាំដោយអាមេរិកវិញ។ ពួកគេបានកាត់បន្ថយសមត្ថភាពរបស់ក្រុម ISIS ក្នុងការនាំចេញប្រេងបាន៩០ភាគរយ ដោយសារតែការវាយប្រហារអាកាសប្រមាណជា៩០០០លើកលើប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងរយៈពេលមួយឆ្នាំ។
នៅពេលដែលអាមេរិកបានចូលលុកលុយប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ការវាយប្រហារ៩០០០លើកត្រូវបានធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងដំបូង។ ពួកគេបានដាក់គោលដៅជាក់លាក់មួយ ដើម្បីអនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះជនស៊ីវិលកំពុងស្លាប់ហើយហាក់ដូចជាគ្មាននរណាម្នាក់ខ្វល់ខ្វាយ៕
RT
អាមេរិកវាយប្រហារនៅអ៊ីរ៉ាក់៩០០០លើកត្រឹម៤៨ម៉ោង និងវាយចំក្រុម ISIS បានច្រើនក្នុងរយៈពេលមួយឆ្នាំ
0 Comments