Ad Code

សាលា​អេ​ស៊ី​អ៊ី​នឹង​រៀបចំ​កម្មវិធី ACE Open Day ដើម្បី​ឲ្យ​សិស្ស​ និង​អាណាព្យាបាល​បាន​ស្វែងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស



ភ្នំពេញ ​៖​ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​) នឹង​រៀបចំ​កម្មវិធី ACE Open Day រយៈពេល​បី​ថ្ងៃ​ពេញ​គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ​រួមមាន​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ខេត្តសៀមរាប។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​អេ​ស៊ី​អ៊ី​បាន​ឲ្យ​ដឹងថា​ការដែល​សាលា អេ​ស៊ី​អ៊ី​រៀបចំ​កម្មវិធី ACE Open Day​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​មានឱកាស​បន្ថែ​ម​ក្នុងការ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ​មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​នៅ​គ្រប់​ទីតាំង​ទាំង​៥ ។

នៅក្នុង​ឱកាស​នោះ​សិស្ស​និស្សិត និង​អាណាព្យាបាល​អាច​ទ​ស្សនាប​ន្ទ​ប់រៀន និង​សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ​ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​

គួរបញ្ជាក់​ផងដែរ​ថា​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏ ដែល​បំពាក់​ដោយ​សម្ភារៈ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

ជាមួយគ្នានេះ​ផងដែរ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ http://openday.acecam bod ia.org/​ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu