Ad Code

លោក Hoe​ប្រាប់​កីឡាករ​ម៉ាឡេស៊ី​ឲ្យ​ចេះ​ទប់​អារម្មណ៍​នឹង​ការបង្ក​រឿង​ពី​គូសត្រូវ​អំឡុង​ជើង​ទី​២​វគ្គ​ផ្តាច់ព្រ័ត្រ Suzuki Cup 2018



គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី លោក Tan Cheng Hoe បាន​និយាយប្រាប់ ESPN​ថា សារ​ដែល​ផ្ញើ​ឲ្យ​ក្រុមកីឡា​ករ​របស់គាត់ មុន​ការប្រកួត​ជើង​ទី​២​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 នា​ថ្ងៃ​សៅរ៍​នេះ ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម នៅ​ក្នុង​ទីក្រុង​ហាណ​យ គឺ​ត្រូវតែ​រំងាប់​ចិត្ត​ខ្លួនឯង បើ​ទោះ​ជា​ប្រឈមមុខ​នឹង​ការ​បង្ករឿង​ក៏ដោយ។

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​តាម​ពីក្រោយ​គេ​២​គ្រាប់ ដើម្បី​ស្រេច​បាន​លទ្ធផល​ស្មើ​២-២​នៅ​ការប្រកួត​ជើង​ទី​១​នៅមុខ​ក្រុម​អ្នកគាំទ្រ​៩​ម៉ឺន​នាក់​របស់​ពួកគេ ក្នុង​ទីក្រុង​កាឡា​ឡាំ​ពួ កាលពី​ថ្ងៃ​អង្គារ។

ខណៈពេល​ដែលមាន​អារម្មណ៍​រំ​ភើ​ង​រីករាយ ក្រុម​ម្ចាស់ផ្ទះ​យល់ឃើញថា ក្រុម​ជម្រើសជាតិ​វៀតណាម បង្កកំហុស​ច្រើន​ខាង​តាក់​ទិ​ក​លេង ក្នុងនោះ​កីឡាករ Do Duy Manh គួរតែ​ទទួលបាន​កាត​ក្រហម សម្រាប់​ឲ្យ​កណ្តាប់ដៃ​ប៉ុនប៉ង​មកលើ​ប្រធាន​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី គឺ​កីឡាករ Zaquan Adha។

លោក Cheng Hoe បាន​និយាយថា យើង​ដឹង​ច្បាស់​ពី​វិធី​ដែល​ពួកគេ​លេង ហើយ​វា​ដូចគ្នា​ពេលដែល​យើង​បាន​ជួប​នៅ​ដំណាក់កាល​ពូ​ល ហើយ​វា​ដូចគ្នា​នៅ​ការប្រកួត​ជើង​ទី​១​។​

លោក​បន្តទៀតថា ការបង្ក​រឿង វា​គឺជា​សញ្ជាតិ​នៃ​ការប្រកួត​របស់​ពួកគេ​។ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្រងាកចិត្ត ហើយ​អ្នកនឹង​អាច​បាត់បង់​ការ​ផ្តោត​អារម្មណ៍​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នកមាន​កំហុស​។ នោះ​ហើយ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ចៀសវាង​ឲ្យ​បាន​។​

នៅមុខ​ក្រុម​អ្នកគាំទ្រ​៤​ម៉ឺន​នាក់​ក្នុង​ទីក្រុង​ហាណ​យ គ្រូ​បង្វឹក​ម្នាក់​នេះ រំពឹង​ថា នឹង​មិន​មានការ​បណ្ដែតបណ្ដោយ​នោះទេ ខណៈ​ដែល​ក្រុម​ទាំង​២​ខិតខំ​ដើម្បី​ឈ្នះ​ជើងឯក​ជា​លើក​ទី​២​មិន​ធ្លាប់​ដែលមាន​របស់​ពួកគេ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu