នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ដើម្បីបើកការពិភាក្សាជាមួយនាយករដ្ឋមន្ដ្រី David Cameron ខណៈពេលដែលក្រុមអ្នកស្មោះស្ម័គ្រនឹងប៉ាឡេស្ទីន និងអ្នកស្មោះស្ម័គ្រនឹងអ៊ីស្រាអែល ជាហ្វូងបាតុករដល់ទៅរាប់រយនាក់បានប៉ះទង្គិចគ្នានៅខាងក្រៅវិមាននាយករដ្ឋមន្ដ្រី Downing Street។
ប៉ូលិសបានអន្ដរាគមន៍ ដោយបំបែកការវាយប្រតប់នៃហ្វូងបាតុករប្រមាណ៥០០នាក់ ដែលបានមកជួបជុំគ្នានៅពីខាងក្រៅនិវេសនដ្ឋានរបស់លោក Cameron នៅក្រុងឡុងដ៍ ដែលឆ្ពោះទៅដល់ការបើកជំនួបប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរនាក់នេះ នៅថ្ងៃព្រហស្បតិ៍។
ការផ្ដោតរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែលនោះ គឺសំដៅយ៉ាងជាក់លាក់ទៅលើប្រទេសអ៊ីរ៉ង់តែម្ដង ស្ដីអំពីបញ្ហានុយក្លេអ៊ែរ រវាងក្រុង Tehran និងមហាអំណាចលោកខាងលិចនោះ។
ទន្ទឹមពេលជាមួយគ្នានោះផងដែរ នៅឯវិមាន Downing Street ក្រុមមន្ដ្រីប៉ូលិសបានធ្វើការបំបែកចេញបាតុករទាំងពីរក្រុមដោយញាត់បញ្ចូលទ្រុង និងដឹកយកចេញទៅឆ្ងាយ ដែលនៅពេលនោះមានការប្រវាយប្រតប់គ្នា ព្រមទាំងស្រែកកញ្ជ្រៀវទាំងសងខាងដាក់គ្នា នេះបើយោងតាមសម្ដីនិយាយដោយអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមសកម្មជន ដែលគាំទ្រប៉ាឡេស្ទីន ប្រមាណ៤០០នាក់ បានប្រឆាំងនឹងការធ្វើទស្សនកិច្ចរបស់លោក Netanyahu ដោយមួយចំនួនបានស្រែកអាក្រោសថា “ចាប់ខ្លួន Netanyahu ទៅ” រីខ្លះទៀតស្រែកថា “ឧក្រិដ្ឋជនសង្គ្រាម”។ អ្នកផ្សេងទៀតបានលើកគ្រវីទង់ជាតិ ដែលក្នុងនោះយ៉ាងហោចមានបាតុករ២នាក់មកពីចលនាស៊ីអ៊ីត Hezbollah នៅក្នុងប្រទេសលីបង់។
ប្រឈមជាមួយនឹងពួកបាតុករនោះ ក៏មានក្រុមបាតុករមួយក្រុមទៀតប្រមាណ១០០នាក់ ដែលភាគច្រើនពួកគេលើកគ្រវីទង់ជាតិអ៊ីស្រាអែល។
មានមនុស្សដល់ទៅជាង១០៨,០០០នាក់ បានចុះហត្ថលេខាលើញត្ដិតវ៉ាមួយដែលជំរុញឲ្យមានការចាប់ខ្លួនលោក Netanyahu ព្រោះតែបទឧក្រិដ្ឋកម្មសង្គ្រាម ដែលនោះជាប្រធានបទគ្រប់គ្រាន់ហើយត្រូវបានចាត់ទុកសម្រាប់ការប្រជុំពិភាក្សានៅក្នុងរដ្ឋសភារបស់ប្រទេសអង់គ្លេសនោះ៕
AFP
ការប្រឆាំងតវ៉ាមួយនៅពីខាងក្រៅអគារ Downing Street ខណៈដែលលោកNetanyahu ទៅដល់ចក្រភពអង់គ្លេស
0 Comments