បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបានបើកវគ្គបណ្តុះបណ្តាលតាមឋានានុក្រមបណ្ឌិត្យសភានគរបាលជាតិកម្ពុជាដល់មន្ត្រីនគរបាលចំនួន២១៩នាក់។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមលោកនាយឧត្តមសេនីយ៍សេងផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រីអាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកសេងផល្លីបានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលនោះថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារទទួលខុសត្រូវក្នុងកិច្ចប្រតិបត្តការឲ្យមានសមត្ថភាព មានសីលធម៌វិជ្ជាជីវៈនិងគោរពវិន័យបានល្អ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលបណ្ឌិត្យសភានគរបាលកម្ពុជារបស់ក្រសួងមហាផ្ទៃនេះ។
លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលតាមឋានានុក្រមមាន៣កម្រិត១សំដៅលើថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិសំដៅលើថ្នាក់ដឹកនាំការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយដ្ឋានពាក់ព័ន្ធដទៃទៀត២គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងធ្វើការវាយតំលៃលក្ខណៈសម្បត្តិដល់មន្ត្រីក្រោមឱវាទដែលជាមុខសញ្ញាត្រៀមបំរុងបន្តវេនដឹកនាំក្នុងឋានានុក្រមទាំង៣កំរិតក្នុងការជ្រើសរើសមកចូលសិក្សាមុននិងឲ្យក្លាយជាមន្ត្រីគំរូមានស្នាដៃឆ្នើមនិងគោរពវិន័យល្អជាថ្នាក់ដឹកនាំឬមន្ត្រីត្រៀមបំរុងសម្រាប់តែងតាំងមុខតំណែងមានសមត្ថភាពនិងសីលធម៌វិជ្ជាជីវៈ៣គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពទៅលើសិក្ខាកាម ជ័យលាភីដែលបានទទួលវិញ្ញាបនបត្រសិក្សាពីវគ្គបណ្តុះបណ្តាលតាមឋានានុក្រមទាំង៣កម្រិតនេះ។
លោកបានបញ្ជាក់ទៀតថា ទទួលបានរៀនវគ្គបណ្តុះបណ្តាលនេះរួចមកប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយនិងធ្វើការណែនាំបន្តឲ្យបានទូលំទូលាយព្រមទាំងជំរុញការអនុវត្តសារាចរណែនាំនេះតាមភារកិច្ចរៀងខ្លួនឲ្យមានប្រសិទ្ធភាព៕
បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលអនុវត្តប្រកាសតាមឋានានុក្រមបណ្ឌិត្យសភានគរបាលកម្ពុជា
0 Comments