Ad Code

​ក្រុម​កីឡាការិនី​ជម្រើសជាតិ​បារាំង​ប្រកាស​ជម្រើស​២៣​នាក់​ដំបូង​សម្រាប់ World Cup



​ក្រុម​កីឡាការិនី​ជម្រើសជាតិ​បារាំង​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់ World Cup​នោះ បាន​លុបឈ្មោះ​ខ្សែប្រយុទ្ធ​របស់​ក្លិប Paris St Germain និង​ជា​កំពូល​អ្នករក​គ្រាប់​បាល់​នៅ​ក្រុម League​កីឡាការិនី Marie-Antoinette Katoto ចេញពី​ជម្រើស​កីឡាការិនី​២៣​នាក់​ដំបូង ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​គ្រូបង្វឹក Corinne Diacre កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

អ្នកស្រី Diacre ដែល​បាន​តែង​តាំង​កីឡាការិនី​របស់​គាត់​ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ TF1​បាន​និយាយ​ថា វា​ពិតជា​ពិបាក​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នកស្រី បាន​ពិចារណា​លើ​ការសម្រេចចិត្ត​មិន​បញ្ចូល​កីឡាការិនី​វ័យ​២០​ឆ្នាំ ដែល​រកបាន​២២​គ្រាប់​នៅ​ក្រុម League​។



អ្នកស្រី Diacre ដែល​បាន​រិះគន់​ចំពោះ​សកម្មភាព​លេង​នៅ​ក្រុម​ជម្រើសជាតិ​របស់​កីឡាការិនី Katoto នោះ បាន​និយាយ​ថា កីឡាការិនី Marie-Antoinette មាន​នូវ​សក្តានុពល​របស់​នាង​។ នាង​នៅ​ក្មេង ហើយ​នាង​នឹង​មាន​អនាគត​វែងឆ្ងាយ​ត​ទៅមុខទៀត​។

អ្នកស្រី​បន្ត​ថា ក្រុម​ជម្រើសជាតិ​បារាំង នឹង​ឆ្លងកាត់​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ តាម​គំនិត​របស់​គាត់ នាង​កំពុង​ខ្វះខាត​អ្វីមួយ ហើយ​អ្នក​ដទៃ​ទៀត​នៅ​ពេល​នេះ បាន​បង្ហាញ​នូវ​សក្តានុពល​ខ្លាំងក្លា​ជាង​។ ហេតុ​ដូច្នេះហើយ ទើប​គាត់​ធ្វើការ​សម្រេចចិត្ត​បែបនេះ​។

​ខណៈនោះ​ដែរ កី​ឡ​ការិនី Emelyne Laurent គឺជា​ខ្សែប្រយុទ្ធ​របស់​ក្លិប Guingamp បាន​ចូលខ្លួន​មក​ជំនួស​វិញ​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ដល់​ឆ្នាំ​៧ ខែកក្កដា ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu