Ad Code

Qantas នៅតែ​ជា​ក្រុមហ៊ុន​អាកាសចរ​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក​


ការសិក្សា​មួយ​បាន​ដាក់​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាតិ​របស់​អូស្ត្រាលី Qantas នៅ​លំដាប់​កំពូល​នៃ​សុវត្ថិភាព​កម្រិត​របស់​ក្រុមហ៊ុន​អាកាសចរ​នៅ​លើ​ពិភពលោក។ Airline​rankings.com ដែល​បាន​ចាប់​ផ្តើម​នៅក្នុង​ឆ្នាំ​២០១៣ បាន​ចាត់​ថ្នាក់​ក្រុមហ៊ុន​អាកាសចរ​អូស្ត្រាលី​ថា ជា​ឆ្អឹងខ្នង​សុវត្ថិភាព​បំផុត​របស់​ពិភពលោក​នៅក្នុង​ឆ្នាំ​២០១៣។​

នៅក្នុង​ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​ដែល​បាន​ត្រួតពិនិត្យ​ក្រុមហ៊ុន​អាកាសចរ​សរុប​ចំនួន​៤៤៩​ក្រុមហ៊ុន​នោះ Qantas​ជាថ្មី​ម្តង​ទៀត បាន​កាន់កាប់​កន្លែង​កំពូល​នេះ​បើ​ផ្អែក​ទៅលើ​លក្ខណៈ​សុវត្ថិភាព​ជាក់លាក់​៧​ចំណុច។​

លក្ខណៈ​ទាំងនេះ​រួមមាន​ ថា​តើ​ក្រុមហ៊ុន​អាកាសចរ​នេះ​មាន​លិខិតបញ្ជាក់​IOSA(International Air Transport Association operational safety​audit)​ឬក៏​យ៉ាងណា​ថា​តើ​ក្រុមហ៊ុន​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហភាព​អឺរ៉ុប​ឬក៏​យ៉ាងណា​ ថា​តើ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​អាជ្ញាធរ​អាកាសចរ​សហព័ន្ធ​ឬក៏​យ៉ាងណា ថា​តើ​ប្រទេស​ដើម​ឆ្លើយ​តប​បាន​បទដ្ឋាន​សុវត្ថិភាព​ទាំងអស់​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ឬក៏​យ៉ាងណា និង​ ថា​តើ​កង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​ហោះហើរ​ដោយសារ​ការ​បារម្ភ​អំពី​សុវត្ថិភាព​ឬក៏​យ៉ាងណា​នោះ។​

ក្រុមហ៊ុន​អាកាសចរ​នេះ​គឺ​ល្បីឈ្មោះ​នៅក្នុង​ការ​បង្ហាញ​នៅក្នុង​ឆាក​មួយ​នៅក្នុង​ខ្សែភាពយន្ត​រឿង​"Rain Man"នៅ​ពេល​ដែល​តួសម្ដែង​ដោយ​លោក​Dystin Hoffman Man"បាន​និយាយ​ថា នេះ​គឺជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តែមួយគត់​ដែល​មិនដែល​ធ្លាក់​(​ទោះបីជា​ជំនាញការ​អាកាសចរ​និយាយ​អំពី​ឧប្បត្តិ​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នៅក្នុង​សម័យមុន​យន្តហោះ​Jet ដែល​គ្រោះថ្នាក់​ចុងក្រោយ​បាន​កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៥១​ក៏ដោយ។​

ក្រុមហ៊ុន​អាកាសចរ​អង់គ្លេស​ក៏​លេចឡើង​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​មាន​សុវត្ថិភាព​ថ្នាក់​កំពូល​ចំនួន​១០​ផង​ដែរ ដោយ​ក្រុមហ៊ុន​អាកាសចរ​Monarch Airlines និង​ក្រុមហ៊ុន​Thomas Cook ទាំងពីរ​នេះ បាន​លេចឡើង​នៅក្នុង​បញ្ជី​កំពូល​ចំនួន​១០​ក្រុមហ៊ុន។​

នៅក្នុង​ចំណោម​ការវាយតម្លៃ​ទាំងនោះ ក្រុមហ៊ុន​អាកាសចរ​ចំនួន​១៤៩​សម្រេច​បានតែ​៤​គត់ ដែល​លំដាប់ថ្នាក់​ទទួល​បាន​ផ្កាយ​មួយ​សម្រាប់​សុវត្ថិភាព​គឺ​Karn Air ,Nepal Airlines Scat និង​Tara Air៕​

ថា​លី​យ៉ាន

Post a Comment

0 Comments

Close Menu