Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៣ ខែកក្កដា​កើតឡើង​៧​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១១​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្មង​ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៧​លើក ក្នុង​នោះ​យប់​៤​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​ម្នាក់​)​រងរបួស​ធ្ងន់​៦​នាក់​(​ប្រុស​) និង​របួសស្រាល​៥​នាក់​(​ប្រុស​)​។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​៩​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​៣​គ្រឿង និង​ថ្មើរជើង​២​នាក់។

យោង​តាម​របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក​,​មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១២​នាក់​(​យប់​១០​នាក់​)​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្មង​ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៨៥១​គ្រឿង​(​រថយន្ត​ធំ​២៥៤​គ្រឿង​)​ស្មើ​និង​៨៨០​ករណី​,​ល្មើស​ក្រដាស​ស្នាម​៥៧៥ គ្រឿង ស្មើ​នឹង​៥៧៥​ករណី​,ចំណែក​ករណី​ល្មើស​បច្ចេកទេស​២៧៦ គ្រឿង​ស្មើនឹង ៣០៥​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១.៨០១ គ្រឿង៕


គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៣ ខែកក្កដា​កើតឡើង​៧​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១១​នាក់​

Post a Comment

0 Comments

Close Menu