Ad Code

ក្លិប Arsenal​បរិច្ចាគ​ថវិកា១ផោន​សម្រាប់​ជនភៀសខ្លួន​នៅ​ស៊ី​រី​

ក្លិប​កាំភ្លើង​ធំ Arsenal​បាន​បរិច្ចាគ​ថវិកា​១​ផោន​បាន​មកពី​ការ​លក់​រាល់​សំបុត្រ​សម្រាប់​ការ​ជួប​គ្នា​នៅ​ការប្រកួត Premier League របស់​ពួកគេ​ជាមួយ​ក្រុម Stoke City នៅក្នុង​ទឹកដី Emirates ដើម្បី​ជួយសង្គ្រោះ​ជនភៀសខ្លួន​ស៊ី​រី។


គួរ​ឲ្យ​ដឹង​ថា ក្លិប​ជាច្រើន​ដែល​ក្នុង​នោះ​រួមមាន​ទាំង​ក្លិប Real Madrid, Paris Saint-Germain និង​ក្លិប Bayern Munich បាន​សន្យា​រួចហើយ​ថា​នឹង​បរិច្ចាគ​វិភាគទាន ដើម្បី​ជួយ​អ្នក​ដែល​រត់​ភៀសខ្លួន​ពី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​អ្នក​ដែល​បាន​មកដល់​ប្រទេស​របស់​ពួកគេ​នីមួយៗ។


ខណៈនោះ​ដែរ អ្នកចាត់ការ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal​គឺ​លោក Arsene Wenger បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ​ដល់​ក្លិប​ទាំងអស់​នៅ​អឺរ៉ុប​មេត្តា​ជួយ​ចែករំលែក​ថវិកា​របស់​ខ្លួន​ទោះ​តិច​ឬ​ច្រើន ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​សង្គ្រោះ​បច្ចុប្បន្ន។


លោក​បាន​និយាយប្រាប់​វេបសាយ​របស់​ក្លិប​ថា តម្រូវការ​គឺ​បន្ទាន់​ខ្លាំង​ណាស់ ដូច្នេះហើយ​យើង​ត្រូវធ្វើ​ការសម្រេចចិត្ត​ជួយ​ភ្លាម មិន​នៅ​រារែក​ចិត្ត​តទៅទៀត​នោះ​ទេ។


លោក​បាន​បញ្ជាក់​ទៀត​ថា អ្នក​រាល់គ្នា​បានដឹង​ស្រាប់​ហើយ​ថា យើង​តែងតែ​ចូលរួម​ការងារ​មនុស្ស​ធម៌ ហើយ​ថែមទាំង​មាន​មូលនិធិ​ផ្ទាល់ខ្លួន​ទៀត​ផង ដូច្នេះហើយ​វា​ដល់​ពេល​ដែល​ត្រូវ​បញ្ចេញស្នាដៃ​ខ្លះ​ហើយ ពិសេស​គឺ​ក្នុង​គ្រាក្រ​ដែល​ជនភៀសខ្លួន​រាប់​សែន​នាក់ កំពុង​ត្រូវការ​អ្នក​ជួយ។


គ្រូបង្វឹក​សញ្ជាតិ​បារាំង​ម្នាក់នេះ បាន​បន្តទៀតថា វា​គឺជា​កាលៈទេសៈ​ដ៏​បន្ទាន់​មួយ ហើយ​លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​នៅពេលដែល​ក្លិប​របស់លោក បរិច្ចាគ​ថវិកា​ខ្លះទៅ​ឲ្យ​ជនភៀសខ្លួន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​កំពុងតែ​កើតឡើង​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន បើ​ទោះជា​ថវិកា​ស្តួចស្តើង​បន្តិច​មែន​យ៉ាងណា​ក្តី៕


T-09-11-15-n-full



ក្លិប Arsenal​បរិច្ចាគ​ថវិកា១ផោន​សម្រាប់​ជនភៀសខ្លួន​នៅ​ស៊ី​រី​

Post a Comment

0 Comments

Close Menu