Ad Code

បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ក្រញូង​មួយ​កន្លែង​ក្នុង ក្រុង​សិរី​សោភ័ណ

បន្ទាយ​មាន​ជ័​យ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧ នាទី​ល្ងាច​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​សហ​កា​ជាមួយនឹង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​-​ក្រសួង​ដឹកនាំ​ដោយ​លោក ចេង សុផាន ក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បានធ្វើការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ក្រញូង​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ។


នៅក្នុង​យុទ្ធនា​ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចំរុះ​ពុំបាន​ឃាត់​មនុស្ស​ដែលជា​ឈ្មួញ​ឈើ​នោះទេ​តែ​បាន​ធ្វើ​ការ​រឹបអូស​ឈើ​ក្រញូង​ចំនួន​99​ដុំ​ប្រហែល​ជាជាង​ពីរ​តោន​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។


គួរ​រំលឹក​ថា មួយ​រយៈកាល​មកនេះ​គេ​ឃើញ ថា​សកម្មភាព​នៃ​ការ​ដឹក​ឈើ​ក្រញូង​ហាក់​កក្រើក​ឡើងវិញ​។ ឈើ​ក្រញូង​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នោះ​គឺ​បាន​លប​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​ដែល​មានការ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ព្រំដែន​៕


T-09-11-15-r-full


T-09-11-15-rr-full


T-09-11-15-rrrr-full


T-09-11-15-rrrrr-full



បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ក្រញូង​មួយ​កន្លែង​ក្នុង ក្រុង​សិរី​សោភ័ណ

Post a Comment

0 Comments

Close Menu