Ad Code

រថយន្ត​ស្រា​បៀរ​ថៃ​ហ្គេ​រ​តៃកុង​ស្រវឹង​បើក​បុក​សម្លាប់​មនុស្ស​នាក់ ស្លាប់​១​របួស​២ ហើយ​រត់​ចូល​ខ្លឹប​អ៊ី​វូ

កំពង់ធំ ៖ រថយន្ត​របស់​ក្រុមហ៊ុន​ថៃ​ហ្គេ​បៀរ បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ពីរ​នាក់​ដែល​រួម​ដំណើរ របួសធ្ងន់​ដោយសារ​បាក់ជើង​ខាងឆ្វេង សន្លប់​បាត់បង់​ស្មារតី ចំណែក​ស្រី​ម្នាក់ទៀត របួសស្រាល ដែល​បណ្តាលមក​ពី រថយន្ត​របស់​ដេប៉ូ​ស្រា​បៀរ ថៃ​ហ្គេ​រ បាន​បើក​បុក​យ៉ាង ពេញទំហឹង ខណៈ​ពេល​ដែល​កំពុងតែ​បើកបរ ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង។


ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣.៤០​នាទី ស្ថិតនៅ​ចំណុច មុខ​ផ្ទះ​ប៉ែន បូរ៉ាណ ក្នុងភូមិ ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មុន​ពេល​កើតហេតុ មាន​ម៉ូតូ​ម៉ា​កវេ​វ RS ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ  1D-4861 ជិះ​គ្នា​៣​នាក់ មកពី​ភូមិ​ពោធិ​បាក់ក លុះ​មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត ម៉ាក​តូ​យូ​តា មួយ​បាំង​កន្លះ  របស់​ដេប៉ូ​ស្រា​បៀ​ថៃ​ហ្គេ​រ ប្រចាំខេត្ត​កំពង់ធំ ដែល​បាន​សរសេរ​អក្សរ​ពីក្រោយ​រថយន្ត​ថា​(  ស្រវឹង​កុំ​បើកបរ )​តែ​ចៃដន្យ​អី​ម្ចាស់​រថយន្ត​ស្រវឹង​យ៉ាង​ពពុល  ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ស៊ីម ហួត ភេទ ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​តៃកុង​ដឹក ស្រា​បៀរ​ប្រចាំ​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ ប្រចាំខេត្ត​កំពង់ធំ បាន​បើក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ហើយ​បែរជា រត់​ចូល​ក្លឹប​ឌី​ស្កូ​រ អ៊ី​វូ យ៉ាង​រំភើយ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​យូរ​យកម​ក វាយ​ខ្នោះ​បញ្ជូន​ទៅ​តុលាការ។


ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ ធាត់ ភាព អាយុ សាន​គរ  ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​មានមុខ​របរ តៃកុង​រថយន្ត​ច្រូតស្រូវ ( ស្លាប់ ) ទី​២ ឈ្មោះ ម៉ន ស្រី​តូច ទី​៣ ឈ្មោះ ស៊ីម ស្រង ភេទ​ស្រី សង្សា​អ្នកបើក​ម៉ូតូ តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ពួកខ្លួន​កំពុងតែ​ជិះ​ម៉ូតូ​នៅ​ខាងស្តាំ​ង​ដៃ​តាម​សម្រួល ស្រាប់តែ​តៃកុង​ឡាន​នេះ​បើក​មក​បុក​ចំៗ​តែម្តង​បណ្តាល​ឲ្យ​មិត្ត​ភ័ក្ត​របស់​ខ្លួន​ស្លាប់​តែម្តង។


តា​មកា​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ ខេត្តកំពង់ធំ ដែល​ពុំ​មាន​ភាព​ទទួលខុសត្រូវ បង្ក​ឲ្យ​មាន មនុស្ស​ស្លាប់ ហើយ​បាក់​បង្គោល​ភ្លើង​របស់​រដ្ឋ ថែម​ទាំង​ប្រព្រឹត្ត​នូវ​បទល្មើស​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ការ​ជិះ​រថយន្ត​ក្នុង​ភាព ស្រវឹងស្រា បុក​ហើយ​រត់​ចូល​ក្លឹប​អង្គុយ​ផឹក​យ៉ាង​សង្ការ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​បាន ឃើញ​ហេតុការណ៍​នាំគ្នា​ដេញ យ៉ាង​ប្រផិតប្រផើយ ស្រាវជ្រាវ​រក លោក ស៊ីម ហួត ដែល​បើកបរ​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ជាពិសេស​ទៅទៀត​នោះ គឺ​នៅ​លើ​រថយន្ត ( សរសេរ​ដាក់​ស្រឹង​កុំ​បើកបរ ) ការ​ដាក់​ពាក្យស្លោក​នេះ គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ម្ចាស់​ដេប៉ូ​ស្រា​បៀរ​ថៃ​ហ្គេ​រ​នោះ​ទេ មិនបាន​អនុវត្ត​ហើយ​បែរជា​បំពាន​ទៀត។


លោក ញ៉ែ​ន ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹង​ថា ជនបង្កហេតុ បាន​បញ្ជូន​ទៅ​ស្នងការ​ហើយ ហើយ​ស្នងការ ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផងដែរ​៕



រថយន្ត​ស្រា​បៀរ​ថៃ​ហ្គេ​រ​តៃកុង​ស្រវឹង​បើក​បុក​សម្លាប់​មនុស្ស​នាក់ ស្លាប់​១​របួស​២ ហើយ​រត់​ចូល​ខ្លឹប​អ៊ី​វូ

Post a Comment

0 Comments

Close Menu