Ad Code

ក្រុមហ៊ុន​តៃវ៉ាន់​បោះ​ទុន​វិនិយោគ​សាងសង់​អគារ​APARTMENTS កម្ពស់​៣៦​ជាន់​នៅ​កម្ពុជា

ភ្នំពេញ ​៖​ ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក្រុមហ៊ុន CiTY PARK Devloppment PLC Phnom penh ដែលជា​ក្រុមហ៊ុន​របស់​​​តៃវ៉ាន់​ បាន​មក​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​កម្ពុជា​ សាងសង់​អគារ ​APARTMENTS ខ្នាត​អន្តរជាតិ​កម្ពស់ ​២៦​ជាន់ នៅ​កម្ពុជា។

ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​អគារ ​APARTMENTS ដែល​មាន​ឈ្មោះថា THE 352 PLATINUMI នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៥២ កែង​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​() ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ លោក Jeff Lin នាយក​ចាត់ការ​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន CiTY PARK Devloppment PLC Phnom penh បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​លើ​ការ​រីកចម្រើន​លើ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​ទំនុក​ទុកចិត្ត ក្រុមហ៊ុន​តៃវ៉ាន់​របស់លោក បាន​ចូល​មក​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​កម្ពុជា ​ដើម្បី​សាងសង់​អគារ APARTMENTS THE 352 PLATINUMI ខ្នាត​អន្តរជាតិ មាន​កម្ពស់ ២៦​ជាន់ ក្នុង​គម្រោង​ទុន​វិនិយោគ​ចំនួន ៣៥​លាន​ដុល្លារ​អាមេរិក​។ លោក​បន្តថា គម្រោង​សាងសង់ អគារ APARTMENTS របស់​ក្រុមហ៊ុន CiTY PARK Devloppment PLC Phnom penh​នេះ មាន​រយៈពេល​ពីរ​ឆ្នាំ​កន្លះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ទី ០១ ខែមករា ឆ្នាំ​២០១៥ រហូត​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៧​។ អគារ APARTMENTS​នេះ​សាងសង់​លើ​ទំហំ​ផ្ទៃដី ១១៣០​ម៉ែត្រក្រឡា មាន​បន្ទប់​ជាន់​ក្រោម​ដី​បី​ជាន់ និង​មាន​កម្ពស់​លើ​ដី ២៦​ជាន់ សរុប​មាន ១៣០​បន្ទប់​។ ក្នុងនោះ​បន្ទប់​តូច​មាន​ទំហំ ៩១​ម៉ែត្រក្រឡា និង​បន្ទប់​ធំ​មាន​ទំហំ ៤៥០​ម៉ែត្រក្រឡា​។ លោក​បន្ថែមថា ដោយឡែក​នៅ​ជាន់ទី​៤ នៃ​អគារ APARTMENTS​នេះ មានការ​បំពាក់​ដោយ​អាង​ហែល​ទឹក តាម​បែប​សម័យ​ទំនើប សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ទាំង​ក្រៅ​ស្រុក និង​ក្នុងស្រុក។
លោក Jeff Lin ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលដែល​សណ្ឋាគារ​នេះ​ធ្វើការ​សាងសង់​រួច ក្រុមហ៊ុន​នឹង​ប្រកាស​ដាក់លក់​ជូន​អតិថិជន​ទាំង​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក ទៅតាម​សេចក្តីត្រូវការ​ក្នុង​តម្លៃ​ ៣៥០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ រួមទាំង​ការ​បំពាក់​គ្រឿងសង្ហារឹម​ក្នុង​បន្ទប់​ជាស្រេច​ផងដែរ៕

Post a Comment

0 Comments

Close Menu