Ad Code

កីឡាករ​ Frank Lampard បន្ត​នៅ​ជាមួយ​ក្លឹប​ Man City​រហូតដល់​ដំណាច់​រដូវ​កាល​បាល់ទាត់​អង់គ្លេស

កីឡាករ​ Frank Lampard នឹង​បន្ត​នៅ​លេង​ជាមួយ​ក្លឹប Man City​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ គឺ​បន្ទាប់​ពី​ក្លឹប​យល់ព្រម​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​ New York City
សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លឹប Man City​បាន​ឲ្យ​ដឹង​ថា ក្លឹប​អាច​អះអាង​បញ្ជាក់​បាន​ថា ពួកគេ​បន្ត​កិច្ចព្រមព្រៀង​របស់​កីឡាករ ​Lampard​រហូតដល់​ដំណាច់​រដូវ​កាល​របស់​ក្លឹប Man City ដើម្បី​ជំរុញ​ការ​ចូល​លេង​របស់​គាត់​ទាំង​នៅ​ការប្រកួត​ក្នុងស្រុក និង​ការប្រកួត​អឺរ៉ុប។

សូមបញ្ជាក់ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់​នេះ បាន​ចូល​លេង​ឲ្យ​ក្លឹប Man City​នៅ​លើ​កិច្ចព្រមព្រៀង​រយៈពេល​ខ្លី​មួយ​ក្រោយពី​ផ្ទេរ​ចេញពី​ក្លឹប​តោ​ខៀវ Chelsea​ទៅកាន់​ក្លឹប New York City​កាលពី​ដើម​រដូវ​កាល​នេះ ដែល​បាន​ដល់​ទី​បញ្ចប់​​នៅ​ថ្ងៃទី​១​ខែ​មករា​មុន​នេះ។
ប៉ុន្តែ​ពេល​នេះ ក្លឹប​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​មួយ ដែល​អាច​ឲ្យ​កីឡាករ​ខ្សែបម្រើ​ម្នាក់​នេះ លេង​រហូតដល់​ដំណាច់​រដូវ​កាល​បាល់ទាត់​អង់គ្លេស។
ទោះបីជា​យ៉ាងណាក៏ដោយ គេ​យល់​ឃើញ​ថា​វា​នឹង​ក្លាយ​ជា​ផល​ប៉ះពាល់​ធំ​មួយ​ផង​ដែរ​សម្រាប់​ក្លឹប​បាល់ទាត់​អាមេរិក New York City​នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក​របស់​ពួកគេ។
ដោយឡែក ក្លឹប New York City​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា កាលបរិច្ឆេទ​ចាប់​ផ្តើម​ការប្រកួត​របស់​កីឡាករ Frank Lampard​ជាមួយ​ក្លឹប New York City​នឹងត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅតែ​បន្ត​ជជែក​គ្នា​ដើម្បី​ស្វែងរក​ប្រយោជន៍​រួម​ទាំង​អស់​គ្នា៕


Post a Comment

0 Comments

Close Menu