រថយន្ដដែលហៅមកវិញនេះ មានបញ្ហាហ្វ្រាំងដៃ ដែលមិនបានដំណើរការពេញលេញនៅពេលចាប់វា។ បែបនេះក្រុមហ៊ុនមិនបានធ្វើតាមតម្រូវការរបស់ស្ដង់ដារសុវត្ថិភាព Federal Motor Vehicle Safety Standard (FMVSS) លេខ១៣៥ ស្ដីពីប្រព័ន្វហ្វ្រាំងរថយន្ដស្រាល Light Vehiche Brake Systems។
ប្រសិនបើហ្វ្រាំងដៃ មិនដំណើរការបានទាំងស្រុងនោះ ហើយរថយន្ដចតដោយដាក់លេខនៅកន្លែងជម្រាលមួយនោះ វាអាចរមៀលទៅបាត់ និងបង្កើនគ្រោះថ្នាក់នៃការប៉ះទង្គិច។ Ford នឹងជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិ និងឈ្មួញថា នឹងធ្វើការពិសោធប្រព័ន្ធហ្វ្រាំងដៃ និងប្រសិនបើជាចាំបាច់នឹងផ្លាស់ប្ដូរហ្វ្រាំងដៃនៅនឹងកន្លែង។ ការហៅមកវិញត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។
* Honda ហៅទោចក្រយានយន្ដមកវិញចំនួន៤៥,០០០គ្រឿង ដោយសារមានបញ្ហាអគ្គិសនី
ក្រុមហ៊ុន Honda បានហៅមកវិញទោចក្រយានយន្ដ៤៥,១៥៣គ្រឿង ដោយសារមានបញ្ហាអគ្គិសនី។ ទោចក្រយានយន្ដដូចតទៅនេះ ត្រូវបានរួមបញ្ចូលនៅក្នុងការហៅមកវិញ គឺទោចក្រយានយន្ដ ST 1300PA ឆ្នាំ២០១៣-២០១៥ (មូ៉តូប៉ូលិស) CB 500 ឆ្នាំ២០១៤-២០១៥, CBR 500, CRF 250L, CBR 650, CTX 700, NSS 300, VT 750, VT 1300, CB 300F ឆ្នាំ២០១៥, CBR 300, CBR 600 និង NC 700 ឆ្នាំ២០១៤-២០១៦។
Honda និយាយអំពីទោចក្រយានយន្ដដែលមានការប៉ះពាល់ទាំងនេះថា Sealant អាចដាក់មិនត្រឹមត្រូវនៅកន្លែងកុងតាក់ចុចបញ្ឆេះម៉ាសីុន ហើយជាលទ្ធផលប្រព័ន្ធអគ្គិសនីអាចបាត់បង់ថាមពល។ ប្រសិនបើទោចក្រយានយន្ដមួយនៅក្នុងចំណោមទោចក្រយានយន្ដទាំងនេះបាត់បង់ថាមពលនោះ ម៉ាស៊ីនអាចរលត់ និងបង្កើនគ្រោះថ្នាក់នៃការប៉ះទង្គិច។
Honda នឹងប្រកាសប្រាប់ដល់ម្ចាស់ទោចក្រយានយន្ដ និងឈ្មួញ អំពីការផ្លាស់ប្ដូរកន្លែងប្រព័ន្ធកុងតាក់បញ្ឆេះម៉ាស៊ីនណាមួយ ដែលប៉ះពាល់ដោយមិនគិតលុយ។ អ្នកផលិតទោចក្រយានយន្ដមិនទាន់បានផ្ដល់ការប្រកាសអំពីកាលវិភាគនៃការហៅមកវិញនៅឡើយទេ៕
Ford និងHonda ប្រមូលរថយន្ដមកវិញជាច្រើនគ្រឿង

0 Comments