Ad Code

ជន​សង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​បូក ត្រូវ​នគរបាល​ស្រុក​អូរ​រាំង​ចាប់ខ្លួន​

មណ្ឌលគិរី ៖ មនុស្ស​ចំនួន​ពីរ​នាក់​នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​រាំង​ចាប់ខ្លួន​ភ្លាមៗ​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ​បូក​ ទៅលើ​ស្រី​ម្នាក់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង២០​នាទី​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៥​ជនសង្ស័យ​ទាំងពីរ​នាក់​ នគរបាល​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ឱ្យ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។


លោក ប៊ូ ប៊ុន​ឈា​ត អធិការ​ស្រុក​អូររាំង​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ខេត្ត​នេះ​ឱ្យ​ដឹង​ថា​ករណី​នេះ​មុន​ពេល​កើតហេតុ មានការ​ផឹកស៊ី​ជុំគ្នា​ នៅក្នុង​ចំការ​នៅ​ភូមិ​កើតហេតុ​មាន​ស្រី​ និង​ប្រុស​បន្ទាប់ពី​ផឹកស៊ី​រួច​អ្នកចូលរួម​មួយចំនួន​ ក៏​បាន​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​ នៅតែ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ និង​នារី​ក្រមុំ​ម្នាក់​នៅ​ទីនោះ​ដែរ ​ឃើញ​ឱកាស​ល្អ​ ជនសង្ស័យ​ទីមួយ​បាន​ធ្វើ​ការរំលោភ ​បន្ទាប់​ពី​រួចរាល់ ជន​សង្ស័យ​ទីពីរ​កើតមាន​អារម្ភ​រោលរាល​តណ្ហា​ខ្លាំង​ក៏​បានធ្វើ​ការរំលោភ​នារី​នោះ​ម្តង​ទៀត ដោយ​សង្ស័យ​បងស្រី​នារី​រងគ្រោះ​បាន​ដើររក​ប្អូន​ ស្រាប់តែ​ជួប​ហេតុការណ៍​នេះ​តែម្តង។


បង​ស្រី​នារី​រងគ្រោះ​បាន​រាយការណ៍​ករណីនេះ​ ទៅកាន់​នគរបាល​ស្រុក​អូររាំង​ភ្លាមៗ​ ដើម្បី​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ លោក​អធិការ​ បាន​បន្ត​ទៀត​ថា​ ជន​សង្ស័យ​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ទីមួយ​ឈ្មោះ ចាន់នី សម្បត្តិ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ជន​ជាតិខ្មែរ​ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​ត្បូងឃ្មុំ ទី​ពីរ​ឈ្មោះ​កូយ សំខាន់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ​ទីលំនៅ ភូមិ​ក្បាលទឹក ឃុំ​ប្រ​ធាតុ ស្រុក​អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ​មុខរបរ​កម្មករ។


នារី​រងគ្រោះ​ក្នុង​ហេតុ​ការ​នេះ​ឈ្មោះ ហយ លឹម​អៀង ​ភេទ​ស្រី​អាយុ២១ឆ្នាំ ​ទីលំនៅ​ភូមិ​បុសខ្នុរ ឃុំ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥​បាន​ធ្វើការ​បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​ ដើម្បី​សួរនាំ និង​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕



ជន​សង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​បូក ត្រូវ​នគរបាល​ស្រុក​អូរ​រាំង​ចាប់ខ្លួន​

Post a Comment

0 Comments

Close Menu