Ad Code

ចាប់ខ្លួន​បុរស​ម្នាក់ ​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​១០​កញ្ចប់​

ភ្នំពេញ ៖ ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ ជា​មុខសញ្ញា​ជួញ​ដូរ​ថ្នាំញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សី​កែវ ​សហការ​ជាមួយនឹង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្វាយប៉ាក ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជាក់ស្ដែង​ចុះទៅ​ឃាត់​ខ្លួន ​ខណៈ​ពេល​កំពុង​ចែកចាយ​ថ្នាំញៀន ដោយ​ដក​ហូត​បាន​ម្សៅ​ក្រាម​ពណ៌​.ស ថ្លា​ចំនួន​១០​កញ្ចប់ ក្នុង​នោះ​មាន​៧​កញ្ចប់​ធំ ​និង​៣​កញ្ចប់​តូច។


ហេតុការណ៍​បង្ក្រាប ​និង​ឃាត់ខ្លួន​នោះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ​ ឆ្នាំ​២០១៥ ស្ថិត​តាម​ផ្លូវលំ ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ​ ក្រុម​ទី​៨ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សី​កែវ។


សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​មានឈ្មោះ ឡាំ ថា​ន់​យ៉ាវ​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​មិន​ពិត​ប្រាកដ ទីលំនៅ​ផ្ទះ​លេខ​១២៣​ ផ្លូវលំ​ភូមិ​/សង្កាត់​កើតហេតុ​ខាងលើ។


សមត្ថកិច្ច​បានឲ្យដឹងថា ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សី​កែវ​ សហការ​ជា​មួយ​នឹង​កម្លាំង​ប៉ុស្តិ៍​ស្វាយប៉ាក ​ធ្វើការ​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ជាក់ស្ដែង​ចុះទៅ​ឃាត់ខ្លួន​ ខណៈ​ពេល​កំពុង​ចែកចាយ​ និង​ឆែកឆេរ​ឃើញ​ថ្នាំញៀន​ដាក់​ក្នុង​កញ្ចប់​បារី​ចំនួន​១០​កញ្ចប់​ ក៏​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
Pisey-2015-12-24-full-B90



ចាប់ខ្លួន​បុរស​ម្នាក់ ​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​១០​កញ្ចប់​

Post a Comment

0 Comments

Close Menu