ភ្នំពេញ ៖ តារាស្រីដែលមិនសូវសម្បូររឿងអាស្រូវស្នេហាត្រីកោណ ដែលកន្លងមកធ្លាប់តែសម្ញែងការស្លៀកពាក់សិចស៊ីបញ្ចេញសាច់លើក្រោម និងនិយមស្លៀកបែបនារីយុវវ័យសម័យ កញ្ញា វណ្ណ វល័ក្ខ នៅបំណាច់ឆ្នាំថ្មីនេះ នាងបានជ្រើសរើសស្ទីលថ្មីប្លែក ដោយស្លៀកពាក់បង្អួតសាច់ក្បាលពោះ និងដើមទ្រូងមូលក្លុំសរខ្ចី ទាមទារការចាប់អារម្មណ៍បន្ថែមមួយកម្រិតទៀតពីទស្សនិកជនអ្នកគាំទ្រ។
ជាធម្មតាសម្រាប់អ្នកសិល្បៈខ្មែរ មិនថាស្រី ឬប្រុសទេ គឺពួកគេតែងតែខំរិះរកអ្វីដែលថ្មីប្លែកយកមកបម្រើអារម្មណ៍ និងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនមិនដាច់នោះទេ។ ក្នុងនោះកញ្ញា វណ្ណ វល័ក្ខ ក៏ជាតារាស្រីមួយដួងដែលទាក់ទាញបានការចាប់អារម្មណ៍ពីយុវវ័យមិនតិចទេដោយកន្លងមក នាងធ្លាប់តែស្លៀកពាក់បញ្ចេញសាច់គល់ភ្លៅខើចលើខើចក្រោម។
ប៉ុន្តែនៅបំណាច់ឆ្នាំចាស់ ជិតផ្លាស់ឆ្លងចូលឆ្នាំថ្មី២០១៦ខាងមុខនេះ នាងបានបញ្ចេញស្ទីលថ្មីប្លែកៗថែមទៀត ដោយជ្រើសយកការស្លៀកពាក់បញ្ចេញដើម្បីទ្រូងជាមួយសាច់.សៗ ដើម្បីធ្វើឲ្យប្លែកភ្នែក ទាញការចាប់អារម្មណ៍បង្កើនប្រជាប្រិយភាពលើវិស័យសិល្បៈ។
តាមរយៈរូបថតជាច្រើនសន្លឹករបស់តារាស្រីដែលកំពុងឆក់បានប្រជាប្រិយភាពល្បីល្បាញដោយការស្លៀកពាក់បញ្ចេញសាច់មិនប្រណីដៃ និងមិនក្រែងចិត្តទស្សនិកជន កញ្ញា វណ្ណ វល័ក្ខពេលនេះបានធ្វើឲ្យប្រុសៗមិនតិចនាក់ឡើយ ដែលបានឃើញរូបនេះនាំគ្នាបើកភ្នែកយ៉ាងធំៗសម្លឹងមើលស្ទើរភ្លេចខ្លួន និងអង្គុយសម្រក់ទឹកមាត់ ព្រោះតែរូបរាងស្រឡូនសាច់.ស ម៉ដ្ឋរលោងយ៉ាងស្រស់ស្អាតបែបនេះ។ ដូច្នេះ ដើម្បីកុំឲ្យរង់ចាំយូរ កម្ពុជាថ្មីសូមបង្វែរអារម្មណ៍ទស្សនិកជនទៅទស្សនារូបភាពនេះទាំងអស់គ្នា៕
វណ្ណ វល័ក្ខ សិចស៊ីសម្ញែងដើមទ្រូងស្វាគមន៍ឆ្នាំថ្មី២០១៦






0 Comments