បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥នេះលោកឧត្ដមសេនីយ៍ ត្រីអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រើននាក់បានចុះបើកវេទិកាសាធារណៈនៅស្រុកព្រះនេត្រព្រះនិងនៅស្រុកភ្នំស្រុកដែលមានប្រជាពលរដ្ឋចូលរួមស្តាប់២០០នាក់ ស្ថិតនៅក្នុងភូមិស្វាយខ្មៅ ឃុំពន្លៃ របស់ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអាត់ខែមបានមានប្រសាសន៍ក្នុងបើកវេទិកាសាធារណៈនោះថា ការបើកវេទិការសាធារណៈនេះគឺដើម្បីចង់ទទួលបាននូវព័ត៌មានពីប្រជាពលរដ្ឋលើកឡើងក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានាលើផ្នែកសន្ដិសុខផ្សេងៗដែលពលរដ្ឋបានជួបប្រទះកន្លងមកនេះ។ ក្នុងនោះដែរលោកអាត់ខែមបានលើកឡើងអំពីការងារជោគជ័យជាច្រើនរបស់កម្លាំងនគរបាលនៅតាមមូលដ្ឋានដែលកន្លងមកបានធ្វើការបង្ក្រាបបទល្មើសយ៉ាងច្រើននិងចាត់វិធានការមិនប្រក្រតី ដែលអាច កើតមានឡើងនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
លោកអាត់ខែមបានជំរុញឲ្យនគរបាលប៉ុស្ដិ៍បន្ដចុះល្បាតជាប្រចាំនិងត្រូវសហការជាមួយប្រជាការពារភូមិ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់តែម្ដងរួមគ្នាដើម្បីកំចាត់បទល្មើសផ្សេងៗ។ ហើយប្រជាពលរដ្ឋត្រូវចេះអប់រំកូនចៅឲ្យជាសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ដែលបាននឹងកំពុងយាយីស្ទើរគ្រប់ទីកន្លែង។ហើយលោកអាត់ខែមក៏បានលើកឡើងក្នុងវេទិកានោះអំពីការរីកចម្រើនលើគ្រប់វិស័យទាំងផ្លូវអាណាចក្រនិងពុទ្ធចក្រ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ។
លោកអាត់ខែមក៏បាននាំយកអំណោយជាសារុងរបស់លោកឧបនាយករដ្ឋមន្ដ្រីកែ គឹមយ៉ាន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមនៅទីនោះទាំង២០០នាក់ផងដែរ៕
លោកអាត់ខែមបើកវេទិកាសាធារណៈនៅស្រុកព្រះនេតព្រះ ពង្រឹងបញ្ហាសន្ដិសុខភូមិឃុំមានសុវត្តិភាព
0 Comments