បាត់ដំបង ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកក្នុងល្បឿនលឿន ពេលមេឃកំពុងភ្លៀងក៏រេទៅប៉ះនឹងរថយន្តឆ្លាមបណ្ដាលឲ្យក្រឡាប់សង្កត់ដាច់ក្បាលស្ត្រីម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៥៥នាទីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម២២ ភូមិវាលទ្រាល ស្រុកថ្មគោល ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនឡឥដ្ឋ បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលមេឃកំពុងធ្លាក់ភ្លៀង។ លុះដល់ចំណុចកើតហេតុ សង្ស័យរអិលក៏ជ្រុលទៅប៉ះជាមួយរថយន្តឆ្លាមួយគ្រឿង ហើយតៃកុងខំយកចង្កូត បណ្ដាលឲ្យក្រឡាប់សង្កត់ដាច់ក្បាលស្ត្រីម្នាក់ចេញពីខ្លួន និងរបួសធ្ងន់ម្នាក់ ស្រាល២នាក់។ អ្នករងគ្រោះទាំងអស់រស់នៅ ភូមិស្វាយជ្រំ ឃុំជ្រៃ ស្រុកថ្មគោល។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល៕
រថយន្តហ៊ីយ៉ាន់ដាយក្រឡាប់សង្កត់ដាច់ក្បាលស្ត្រីម្នាក់ចេញពីខ្លួន
0 Comments