Ad Code

ពៅ លីដា​ ការងារ​សិល្បៈ​ច្រើនតែ​គ្មាន​ហុងស៊ុយ​ស្នេហា

ភ្នំពេញ ​៖​ មិន​ដែល​លេចឮ​រឿង​ពៅ លីដា ខូចចិត្ត​ពី​រឿង​ស្នេហា​ត្រូវ​បរាជ័យ​នោះ​ទេ ក្រៅពី​រឿង អាស្រូវ​ជាមួយ​បុរស​វ័យ​ចំណាស់​ដែល​នាង​ធ្លាប់​អះអាងថា ត្រូវជា​ឪពុក។
ពាក់ព័ន្ធ​រឿងនេះ មានមតិ​ជាច្រើន​បាន​សន្និដ្ឋានថា​អាច​ជា​ប្រុស​ស្នេហ៍​លាក់​មុខ​របស់​ពៅ លីដា ទៅវិញ។ តារា​ទើប​ឡើង​កូដ​ពៅ លីដា បាន​ក្លាយ​ជា​ថៅកែ​ហាង​កែ​សម្ផស្ស​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់ បដិសេធ​រាល់​សំណើ​ស្នេហ៍​ពី​បុរសៗ​ដោយ​ខ្លាច​ប៉ះពាល់​ពេលវេលា​សិល្បៈ​ខណៈ​ នាង​មមាញឹក​ក្នុង​ការថត​ភាពយន្ត​ដល់​ទៅ​៣​រឿង​ក្នុងពេល​តែមួយ។ ដោយឡែក​ទីផ្សារ​សិល្បៈ​ភាពយន្ត​របស់​អតីត​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន រូបនេះ​ត្រូវបាន​មិត្តភក្តិ​រួម​អាជីព​លាន់មាត់​ថា​នាង​ក្តាប់​ការងារ​ សម្តែង​ច្រើន​ក្រោយពេល​សារាយ ស​ក្ខ​ណា ផ្អាក​ពី​សិល្បៈ​ទៅតាម​ស្វាមី នៅ​សហរដ្ឋ​អាមេរិក។
គួររំលឹកថា ក្រោយពី​ការសរសើរ​នោះ​ក៏មាន​ការ​ឲ្យ​ដឹងថា ពេលនេះ​នាង​ទើប​មានឈ្មោះ​ជា​ថៅកែ​ហាង​កែ​សម្ផស្ស ហើយ​មាន​បុរសៗ​ចោម​ស្នេហ៍​មិនតិច​នាក់​ទេ​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ ស្រុក​ផងដែរ។
ឆ្លើយតប​រឿងនេះ​ពៅ លីដា បាន​បដិសេធថា​នេះ​ជា​សម្ដី​ដែល​អ្នកសិល្បៈ​ចេះតែ និយាយ​ចំអន់​ទេ។ នាង​បន្ថែមទៀតថា រឿង​មាន​ស្នេហា​មាន​គេ​ស្រឡាញ់​នាង​ថា​ខ្ញុំ​ទទួលស្គាល់​មិន​អត់​ទេ ប៉ុន្តែ​សំខាន់​លើ​ខ្លួន​យើង​តែ​ខ្ញុំ​មិនទាន់​ដាក់ចិត្ត​គិត​រឿង​បែបនេះ​ ទេ។ ទោះ​យ៉ាង​ណា ​គ្មាន​នរណា​ម្នាក់​គេចផុត​ទេ ត្រូវតែមាន​ស្នេហា​និង​គូ​អនាគត​ជា​ច្បាប់ធម្មជាតិ​តម្រូវ​ឲ្យ។
តារា​សម្តែង​ពៅ លីដា ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ​​បាន​បន្តទៀតថា ពេលនេះ មិនទាន់​ដល់ពេល​ដែល​ត្រូវ​គិតពី​រឿង​ស្នេហា​ទេ គឺ​គិតគូរ​ពី​រឿង​រកលុយ​សិន ព្រោះ​កំពុង​មមាញឹក​រឿង​ការងារ​សិល្បៈ ពេលខ្លះ​រក​ពេល​មើល​ហាង​ស្ទើរ​មិនបាន​ផង។ ពេលនេះ​មិន​សម​ត្រូវ​គិតពី​រឿង​ស្នេហា​ទេ បើសិន​គិតពី​រឿង​ស្នេហា​នោះ​ច្បាស់​ជា​ការងារ​សិល្បៈ​ត្រូវ​របូត​ពី​ដៃ​អស់​ ជាមិនខាន​។​
បន្ថែម​ពីលើ​ការងារ​សិល្បៈ ​និង​មុខរបរ​កែ​សម្ផស្ស​ដែលមាន​ភ្ញៀវ​ចូល​ច្រើន​កុះករ​នោះ ពៅ លីដា បាន​ប្រាប់ថា ពេលនេះ​មិនទាន់​ដល់ពេល​ហើយក៏​មិន​ចង់​គិតពី​រឿង​ស្នេហា​ដែរ ណាមួយ​បើ​សម្រេចចិត្ត​ទទួល​នាំ​តែ​អំពល់​ក្នុង​ចិត្ត​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ដែល​មាន​ទីផ្សារ​យ៉ាង​សន្ធឹកសន្ធាប់​ លុយ​ចូល​គ្រប់​ទិស៕

Post a Comment

0 Comments

Close Menu