Ad Code

តូ​តា ​ធ្វើ​ឲ្យ​សង្សារ​ក្ដៅក្រហាយ

ភ្នំពេញ ​៖ កន្លង​មក​គេ​ឃើញ​តូ​តា​​​មាន​ភាព​ល្អូកល្អិន​ជាមួយ​ប្រុស​ក្មេង​ប្អូន​ទឹម រដ្ឋា ឈ្មោះ​ទឹម នី​ដា ឥឡូវ​​​​​ភ្លើង​ស្នេហ៍​យុវវ័យ​នេះ កំពុង​ជួប​ភាព​ល្អក់​កករ​ទៅវិញ ​​​​បន្ទាប់ពី តូ​តា​សម្តែង​រឿង ​បងទុំ អូន​ទាវ​២០១៥ ដែល​មាន​​ឈុត​ឆាក​នាយ​ក្រូច​លូកដៃ​ទៅ​ប៉ះ​ស្ទាប​ដើមទ្រូង។
ពេល​នោះ​ប្រុស​ស្នេហ៍​តូ​តា​លោក​ទឹម នី​ដា បាន​ស្តីបន្ទោស​ឲ្យ​តូ​តា​ជាខ្លាំង​ថា ហេតុអ្វី​បានជា​ចង់​ល្បី​ហ៊ាន​ឲ្យ​គេ​ប៉ះ​គ្រប់កន្លែង សូម្បី​ចំណុច​សំខាន់ បើ​អ៊ីចឹង​ម៉េច​មិន​ចាក់​សម្លាប់ខ្លួន​លោក ទៅ។ ទាក់ទង​រឿងនេះ​គេ​ឃើញ​តូ​តា​ព្យាយាម​លួងលោម​ពន្យល់​ប្រុស​ស្នេហ៍​ពី​ឈុត​ឆាក ​នោះដែរ កុំ​ឲ្យ​សង្សារ​ប្រច័ណ្ឌ​ខុស​ទំនង តែ​លោ​ក​នី​ដា នៅតែ​គិតថា មិនគួរ​ឲ្យ​មាន​ឈុត​ទាំង​នោះទេ។ ក្នុង​ពេល​បាន​ជួប​ជាមួយ​ព័ត៌មាន តារា​ស្រី​រូបនេះ បានប្រកែក​ក្នុង​ការ​បកស្រាយ​រឿង​ចំណង​ស្នេហ៍​នេះ​ដោយ​រត់គេច​ព្រោះ​នាង​អៀន ​ក្នុងការ​បកស្រាយ​រឿងដែល​នាយ​ក្រូច​បន្លំ​កេងចំណេញ។
ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​ប្រុស​ ក្មេង​ទឹម នី​ដា ​ត្រូវ​បាន​បើកចំហ​ដោយសារ​ពួកគេ​តែង​បង្កើត​ភាព​ផ្អែមល្ហែម​តាមរយៈ​ការ​សាង​ អនុស្សាវរីយ៍​ជាច្រើន​កន្លងមក​ជាមួយ​គ្នា ហើយ​ក្រុមគ្រួសារ​ទាំងសងខាង​ក៏បាន​ដឹងឮ​រឿង​នេះដែរ​ ថែមទាំង​ជួយ​គាំទ្រ​ពេញទំហឹង​ទៀតផង​។ ទោះយ៉ាងណា​តូ​តា​នៅតែ​ស្ថិតក្នុង​ខ្សែ​ភ្នែក​ប្រុសៗ​សំបូរ​លុយ​ដុល្លារ ព្រោះ​កន្លងមក​បាន​លេច​ឮថា នាង​ត្រូវ ថៅកែ​សណ្ឋាគារ ឧកញ៉ា​ម្នាក់​រួមទាំង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​តាម​ស្នេហ៍​យ៉ាង​ ប្រកិត​ហាក់​មិន​ខ្វល់ខ្វាយ​ឬ​ចាប់អារម្មណ៍​ប្រុស​ក្មេង​ទឹម នី​ដា ជា​សង្សារ​តូ​តា​ឡើយ។ ក្រុម​អ្នកសិល្បៈ​បាន​ខ្សឹបខ្សៀវ​ថា តូ​តា​មាន​ជម្រើស​ច្រើនណាស់ ប្រុសៗ​តាម​ស្រឡាញ់​នាង​សុទ្ធតែ​អ្នកមាន​ទ្រព្យ​ដូច្នេះ​ប្រហែលជា​ចៀស​មិន​ ផុត​ទេ ​​ប្រាកដជា​ប្រឈម​នឹង​ការឈឺចាប់​ជាមួយ​សង្សារ​ក្មេង​ព្រោះ​មិនអាច​ប្រជែង​ ជាមួយ​ប្រុសៗ​ចំណាស់ៗ​បាន​​ គ្រាន់តែ​តូ​តា​សម្តែង​ជាមួយ​នាយ​ក្រូច​ក៏​ខឹង​ដែរ។
គួរ​រំលឹក​ឡើងវិញ​ថា ក្រោយពី​តូ​តា​បង្កើត​ក្រុម​រាំ​អម​អាជីព​មក​គឺ​ការងារ​សិល្បៈ​មាន​កាន់តែ ច្រើនជាង​មុន ពេលនេះ​ធ្វើ​ឲ្យ​នាង​មានការ​សប្បាយចិត្ត​ណាស់។ តូ​តា​ឲ្យ​ដឹង​ដែរ​ថា ឥឡូវ​ក្រុម​រាំ អម​បានចេញ​តាម​ឆាក​តន្ត្រី​ច្រើន​ទាំង​ខេត្ត​-​ក្រុង តាម​ការអញ្ជើញ​របស់​គេ ព្រោះ​ខ្ញុំ​គិតថា ពេលនេះ នាង​​​ខ្ញុំរីកចម្រើន​ជាង​មុន តាំងពីបង្កើត​ក្រុម​រាំ​មក​តែ​ក៏​ទាមទារ​ការហាត់​រាំ​ជាប្រចាំ​ផងដែរ​៕

Post a Comment

0 Comments

Close Menu