Ad Code

គយគន់​សម្រស់ សោ​ភ័​ណ្ឌ លីន​ដា គ្រង​ឈុត​សំលៀកបំពាក់​កូនក្រមុំ​បន្តិច​មើល​ តើ​ស្អាត​យ៉ាង​ណា​ដែរ?​

ភ្នំពេញ ៖ កញ្ញា សោ​ភ័​ណ្ឌ លីន​ដា គឺជា​តារា​សម្ដែង​ដែល​មាន​អំណោយផល​សម្រស់​ពី​ធម្មជាតិ​ នាង​មាន​រូបរាង​ស្រឡូន ​តូច​ច្រឡឹង ​ព្រម​ជា​មួយ​នឹង​ទម្រង់​មុខ​បញ្ចេញ​ស្នាមញញឹម​ស្រស់​សោភា​ផង​ដែរ​។
កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បច្ចុប្បន្ន​ ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​លេច​ធ្លោ​ក្នុង​សង្វៀន​សិល្បៈ​ ដោយសារតែ​ការ​ហ៊ាន​បោះ​ទុន​នូវ​សម្រស់​ ក៏ដូចជា​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ដើម្បី​ទាញ​បាន​ភាព​ល្បាញ​ល្បី​ពី​ចំណែក ​ទីផ្សារ​សម្ដែង​សិល្បៈ​ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នា​ថ្ងៃ​អនាគត​ខាងមុខ។​
អំឡុង​នៃ​ការ​ចូល​ខ្លួន​ចាប់​យក​ អាជីព​ជា​អ្នក​សិល្បៈ​តារា​ស្រី​វ័យក្មេង​កញ្ញា​ សោ​ភ័​ណ្ឌ លីន​ដា បាន​បង្ហាញ​វត្តមាន​តាមរយៈ​ការ​សម្ដែង​រឿង​ឈុត​កាយវិការ ​ខារ៉ាអូខេ​ និង​ការ​ដើរ​បង្ហាញ​ម៉ូដ​នៅ​តាម​បណ្ដា​កម្មវិធី​តូច​-​ធំ​មួយ​ចំនួន​របស់​បណ្ដា​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​ផង​ដែរ។​
ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ​កំពុងតែ​ ឈានឡើង​ទៅមុខ​នេះ​ដែរ ​ស្រី​ស្រស់​វ័យក្មេង​ សោ​ភ័​ណ្ឌ​លីនដា ​ក៏បាន​ដាក់​ក្តី​សង្ឃឹម​ថា​ អា​ជីព​សិល្បៈ​របស់​នាង​នឹង​ទទួល​បាន​ភាព​ជោគជ័យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត ​នៅ​ថ្ងៃ​ខាងមុខ ​តាមរយៈ​ការចូលរួម​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន។ សោ ​ភ័​ណ្ឌ លីន​ដា គឺជា​តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ ដែល​មាន​ដើមកំណើត​ចេញ​មកពី​ខេត្ត​ព្រៃវែង នាង​ជា​កូនស្រី​ទី​៣ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់។
លីន​ដា ចូល​មកដល់​ឆ្នាំនេះ​ទើបតែ​មាន​អាយុ​២១​ឆ្នាំ​ប៉ុណ្ណោះ​ នាង​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩។
ដោយឡែក ​សម្រាប់​ថ្ងៃនេះ​កម្ពុជា​ថ្មី​សូម​បង្ហាញ​នូវ​រូបថត​ក្នុង​ឈុត​សំលៀកបំពាក់ ​បែប​កូន​ក្រមុំ​របស់​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា មក​ចែក​ជូន​ប្រិយមិត្ត​ទស្សនា​ទាំង​អស់​គ្នា​មើល​ថា​ លីន​ដា​ គ្រង​ឈុត​នេះ​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​ដែរ៕

Post a Comment

0 Comments

Close Menu