លោកឧត្តមសេនីយ៍ ទុំប៊ុណ្ណាបានបញ្ជាក់បន្ថែមថា ការបញ្ចេញពលកម្មលើកិច្ចការចិញ្ចឹមត្រីនិងសត្វពាហនៈជាច្រើនរួមទាំងការដាំដុះផលដំណាំបន្ថែមទៀតនោះ ខណៈពេលភារកិច្ចចម្បងនៅទិសដៅខ្សែបន្ទាត់ព្រំដែនបានភាពធូរស្រាល។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងឯកភាពវត្ថុរាវររាំងលេខ៧២វិស្វកម្មអគ្គបញ្ជាការ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អង្គភាពរបស់លោក បាននឹងកំពុងតែធ្វើការហ្វឹកហ្វឺនលើការងារកសិកម្មចិញ្ចឹមត្រីប្រភេទកូនត្រីប្រារហូតបានលក់ជាបន្តបន្ទាប់រួមនិងដាំដំណាំបង្កបង្កើនផលក្នុងអង្គភាពដើម្បីបានថវិការខ្លះៗបន្ថែមលើជីវភាពប្រចាំថ្ងៃរបស់ទ័ពស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីដ៏វាងវៃ និងជាអគ្គមគ្គុ ទ្ទេសក៍ដ៏ឆ្នើមគ្មានពីរ។
ជាក់ស្តែងកាលពីប៉ុន្មានសប្ដាហ៍មុននេះអង្គភាពបានលែងកូនត្រីចំរុះពិសេសត្រីប្រាពូជបន្ថែមចំនួនជាង២០ម៉ឺនក្បាលក្នុងស្រះអង្គភាពរួមបន្ទាប់ពីប្រមូលចាប់យកទៅលក់នៅទីផ្សារជាលើកទី១០បានតំលៃសមរម្យរួចមក។
លោកឧត្តមសេនីយ៍ត្រីទុំ ប៊ុណ្ណា ស្នងការរងទទួលការងារបច្ចេកទេសនិងជាមេបញ្ជាការកងឯកភាពវត្ថុរារាំងលេខ៧២វិស្វកម្មបានបញ្ជាក់យ៉ាងច្បាស់ថាអនុវត្តតាមការចង្អុលបង្ហាញផ្ទាល់របស់លោកនាយឧត្តមសេនីយ ខ្វាន់ ស៊ាមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងវិស្វកម្មអគ្គបញ្ជាការ ស្តីពីកិច្ចការប្រឹងប្រែងត្រូវបន្តបំពេញ នៅតាមព្រំដែនទទួលបានលទ្ធផលតាមផែនការហើយនោះក៏ត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនលើកិច្ចការកសិកម្មនិងដំណាំដាំដុះចិញ្ចឹមសត្វក្នុងអង្គភាពហើយក្នុងនោះកងឯកភាពវត្ថុរារាំងលេខ៧២បានលែងកូនត្រីប្រាជាបន្តបន្ទាប់ដោយថ្មីៗនេះសរុបទាំងអស់មិនក្រោម៥០ម៉ឺនក្បាលឡើយ និងចិញ្ចឹមគោជាង២០ក្បាលមាន់ទារជាង៦០០ក្បាល និងជ្រូកជាង១០០ក្បាលហើយបង្កដាំដុះបន្លែបង្ការសំរាប់ហូបក្នុងអង្គភាពបានគ្រប់គ្រាន់ផងដែរ។
គួររំលឹកថា នៅអំឡុងខែមេសាឆ្នាំ២០១៤កន្លងមកនេះត្រីប្រារបស់លោកដែលចិញ្ចឹមតាំងពី១១ខែមុនក្នុងស្រះអង្គភាពបានលក់នៅទីផ្សារប្រមាណជាជិត១០០តោននិងថ្មីៗនេះលក់បានជិតជាង១០០តោនទៀតសរុបទោជិត២០០តោនហើយបន្តចិញ្ចឹមជាហូរហែបន្ថែមទៀតកាលពីអំឡុងពេលប៉ុន្មានសប្តាហ៍មុននេះ។ ឆាប់ៗខាងមុខនេះអំឡុងពេលបិទនេសាទត្រីប្រារបស់លោកនឹងប្រមូលចាប់លក់ចំនួន២ស្រះទៀតសង្ឃឹមថា នឹងទទួលបានផលមិនតិចជាង១០០តោនឡើយ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានសង្ឃឹមយ៉ាងមុតមាំថា កងឯកភាពរបស់លោកនឹងប្រឹងប្រែងដកយកបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីទាញយកផលពីវិស័យកសិកម្មនេះពីព្រោះថា មួយ រយៈមកនេះត្រីប្រាដែលចិញ្ចឹមក្នុងកងឯកភាពរបស់ លោកបានឈានទៅដល់លក់នៅទីផ្សារបានកំរៃបណ្តើរៗមួយតោនជិត៦លានរៀល ដែរបន្ទាប់ពីប្រើរយៈពេលចិញ្ចឹមប្រមាណពី១០ទៅ១២ខែប៉ុណ្ណោះ។
ម្យ៉ាងទៀតទីផ្សារត្រីប្រា និងត្រីទីឡាប់យ៉ាបាននឹងកំពុងមានហាងឆេងជាបណ្តើរៗគ្រាន់បើឡើងវិញពិសេសរដូវបិទនេសាទរយៈពេល៤ខែចាប់ពីខែ៦ដល់ខែ១០ឆ្នាំ២០១៥នេះធ្វើឲ្យអង្គភាពរបស់លោកមានទឹកចិត្តខំប្រឹងប្រែងចិញ្ចឹមបន្តទៅទៀត។
ជាមួយគ្នានេះដែរតាំងនាមរូបលោកជាកងទ័ព និងទ័ពវិស្វកម្មអគ្គបញ្ជាការទាំងអស់ប្ដេជ្ញាប្រឹងប្រែងលើការងារកងទ័ពការពារបូរណភាពទឹកដីមាតុ ភូមិតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដែលមានសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃ ក្នុងការដឹកនាំប្រទេសមានការរីកចម្រើនប្រកបដោយសុខសន្តិភាពពេញផ្ទៃប្រទេស៕
យោធាវិស្វកម្មសង្ឃឹមថា នឹងប្រមូលផលត្រីប្រា មិនតិចជាង១០០តោន ក្នុងរដូវបិទនេសាទនេះ
0 Comments