Ad Code

ករុណា​ពេជ្រ សង្វាត​មុខ​ជំនួញ​ជាង​សិល្បៈ

ភ្នំពេញ ​​៖ ​ទោះបី​តារា​ចម្រៀង​ករុណា​ពេជ្រ មាន​បទ​ចម្រៀង​ចេញ​លក់​នៅលើ​ទីផ្សារ​ក៏ដោយ ប៉ុន្តែ​បទ​ចម្រៀង​ថ្មីៗ​ទាំងនោះ​ក៏ពុំ​ទាន់​ល្បីល្បាញ​ដែរ។

ជុំវិញ​រឿងនេះ​ មិត្តភក្តិ​រួម​ផលិតកម្ម​បាន​ឲ្យ​ដឹងថា ករុណា​ពេជ្រ ត្រូវបាន​ផលិតកម្ម​ថោ​ន​ផ្អឹប​មួយរយៈ​ព្រោះ​ផលិតកម្ម​ត្រូវ​លើកស្ទួយ​អ្នកផ្សេង​ដើម្បី​កុំឲ្យ​ច្រណែន​​គ្នា​។ ពាក់ព័ន្ធ​រឿងនេះ​ករុណា​ពេជ្រ និយាយថា មួយរយៈ​នេះ​លោក​ពិតជា​មិនសូវមាន​បទ​ចម្រៀង​ត្រូវ​ទស្សនិកជន​គាំទ្រ​នោះ​ទេ ហើយ​រឿង​នេះ​មិនមែន​ផលិតកម្ម​ថោ​ន​មិន​មាន​បទ​ចម្រៀង​នោះ​ដែរ ពីព្រោះ​ការដែល​ផលិត​មាន​បទ​ចម្រៀង​ថ្មីៗ​ នៅតែ​ជំរុញ​ឲ្យ​លោក ​និង​តារា​ផ្សេងទៀត​ឲ្យ​ខំ​រិះរក​វិធីសាស្ត្រ​តែង​និពន្ធ​ចម្រៀង​ថ្មីៗ​ដើម្បី​ទាញយក​ការគាំទ្រ។

ដោយឡែក​ពេលនេះ​លោក​មិនសូវមាន​ពេលទំនេរ​ដើម្បី​ផលិត​បទ​ចម្រៀង​ឲ្យ​ល្អ​ឡើយ ពី ព្រោះ​លោក​រវល់​នឹង​ការចេញ​ច្រៀង​ប្រគំ​តន្ត្រី ពិសេស​រវល់​ខ្លាំង​នឹង​ការងារ​ដេ​គ័​រ​ដូចជា​កម្មវិធី មង្គលការ ជប់លៀង​ និង​កម្មវិធី​ជាច្រើន​ទៀត មាន​ទាំង​ការតុបតែង​ផ្កា ឆាក ក្រុមមន្ត្រី ក្រុម​កំប្លែង​ជាដើម​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា មុខ​ជំនួញ​ថ្មី​របស់លោក​ថ្វី​ត្បិត​ទើបតែ​បង្កើតបាន​រយៈពេល​ប្រាំ​ខែ​គ្មាន​ក្រុមហ៊ុន​ក៏ដោយ ប៉ុន្តែ​បើ​គិតពី​ជោគជ័យ​វិញ​គឺ​បាន​ដំណើរការ​៨០​ភាគរយ​ហើយ រដូវ​នេះ​បាន​ទទួល​មិន​ក្រោម​៥​កម្មវិធី​នោះ​ទេ ហើយ​កម្មវិធី​ដែល​លោក​ទទួលយក​ភាគច្រើន​គឺ​រៀបចំ​ឲ្យ​អ្នកជំនួញ​ និង​មន្ត្រីរាជការ​ដែល​ជា​ម្ចាស់​កម្មវិធី ត្រូវ​ចំណាយ​ទឹកប្រាក់​ពីមួយម៉ឺន​ទៅ​បី​ម៉ឺន​ដុល្លារ​ផងដែរ។

បន្ថែម​ចុងក្រោយ​ករុណា ពេជ្រ បានបញ្ជាក់​ទៀតថា ហេតុផល​ដែល​លោក​សុខចិត្ត​ជម្រុះ ចោល​ការងារ​សិល្បៈ​ងាក​មក​ពង្រីក​ការងារ​រក​ស៊ី​វិញ​នេះ​មកពី​លោក​យល់ថា អាជីព​សិល្បៈ​មិនអាច​ស្ថិតស្ថេរ​បានយូរ​នោះទេ ហើយ​ទាន់​មានឱកាស​ទើប​លោក​ចាប់ផ្តើម​រៀបចំ​ជំនួញ​ក្រៅពី​សិល្បៈ ឯ​ការងារ​ដេ​គ័​រ​នេះ​បើសិន​ទទួល​អតិថិជន​ច្រើន​គឺ​ប្រភព​ចំណូល​បាន​ច្រើនជាង​ការងារ​សិល្បៈ​ដែរ​៕

​ ​M18-07-15-u3

M18-07-15-u2

M18-07-15-u1

M18-07-15-u

ករុណា​ពេជ្រ សង្វាត​មុខ​ជំនួញ​ជាង​សិល្បៈ

Post a Comment

0 Comments

Close Menu