ភ្នំពេញ ៖ កែវ ពេជ្រពិសី 
បានបង្ហាញមុខក្នុងខួបកំណើតគម្រប់៣២ឆ្នាំ 
ដែលបានរៀបចំនៅហាងស៊ុបសារាយ សក្ខណាទួលគោក កាលពីខែមុន 
ដោយមានភ្ញៀវតារាល្បីៗជាច្រើនបានលេចមុខទៅអបអរនាង 
ហើយក៏មានអ្នកជំនួញ និងមន្ត្រីរាជការផងដែរ។
កម្មវិធីខួបកំណើតរបស់កែវ ពេជ្រពិសីបាន 
ដំណើរការទៅយ៉ាងរលូនមានភ្ញៀវពេញៗតុរហូតឈានដល់ម៉ោង៩យប់ទើប
កាត់នំខេក 
ហើយតារាល្បីៗជាច្រើនបានឈរព័ទ្ធម្ចាស់ខួបជូនពរឲ្យតារារូបនេះ
កាន់តែល្បីឈ្មោះ និងរកស៊ីមានបានថែមទៀត 
ដែលធ្វើឲ្យនាងរំភើបស្ទើរស្រក់ទឹកភ្នែក។
តាមប្រភពខ្លះឲ្យដឹងថា ក្រោយពីភ្ញៀវអ្នកកាសែតចេញអស់ 
ស្រាប់តែមានរឿងផ្អើលឆោឡោក្នុងហាងអំឡុងពេលកែវ ពេជ្រពិសី 
បានជល់កែវស្រារាក់ទាក់ភ្ញៀវតាមតុ 
ក៏មានបុរសម្នាក់ដែលគេស្គាល់ថា ជាប្អូនជីដូនមួយបានយកស្រា Red 
Label 
១ដបមកបោកចំកណ្តាលតុលោកឧកញ៉ាម្នាក់ដែលកំពុងអង្គុយផឹកយ៉ាង
សប្បាយនោះធ្វើឲ្យលោកឧកញ៉ាភ័យស្លន់ស្លោរត់ចេញពីតុកម្មវិធី
ព្រោះតែអំបែងកែវ បានខ្ទាតពេញតុអ្នកអង្គុយជិត។
តារាសម្តែងកែវ ពេជ្រពិសី 
ដែលកំពុងតែញញឹមទទួលភ្ញៀវបានប្រែទឹកមុខទៅជាក្រៀមក្រំស្រ 
ពោនមួយរំពេច 
ហើយនាងក៏បានព្យាយាមលួងលោមប្អូនប្រុសទាំងទឹកមុខភិតភ័យ។ 
នាងនិយាយទៅកាន់បុរសបោកដបស្រានោះថា កុំធ្វើអ៊ីចឹងភ្ញៀវច្រើនណាស់
 មានឯកឧត្តម ឧកញ៉ាទុកមុខឲ្យបងផង ថ្ងៃខួបបង 
តែបុរសនោះមិនស្តាប់បាននិយាយដោយហិង្សាដាក់កែវ ពេជ្រពិសី 
និងភ្ញៀវ ថា ម៉េចអាណាចង់ផឹកស៊ីដល់ណាទៀត មិនគិតទៅផ្ទះទេអី។ 
ក្រោយមកទើបមានការសម្រួលនាំបុរសនោះចេញពីកម្មវិធី 
ហើយពិសីបានលើកដៃសំពះសុំអភ័យទោសពីភ្ញៀវរួមទាំងឧកញ៉ា 
អាយុជាង៥០ឆ្នាំនោះផងដែរ។
តាមរយៈក្រុមគ្រួសាររបស់កែវ ពេជ្រពិសី 
មានការសោកស្តាយយ៉ាងខ្លាំងព្រមទាំងខ្មាសភ្ញៀវដែលចូលរួមកម្មវិធី 
ចំពោះទង្វើរបស់ប្អូនប្រុសនាង 
ដែលធ្វើឲ្យនាងបាក់មុខក្នុងខួបកំណើត 
ព្រោះតែបានចំណាយលុយអស់រាប់ម៉ឺនដុល្លារមិនស្តាយទេ 
តែស្តាយកិត្តិយស ដោយមានអារម្មណ៍ស្រស់ថ្លាបែរជាអាម៉ាស់ទៅវិញ។
គួររំលឹកឡើងវិញថា 
ក្រោយពីធ្លាក់ខ្លួនមេម៉ាយមកគ្មានពេលណាដែលពិសីមិនពិបាកចិត្តទេ 
គឺគ្រាំបេះដូងតែម្តង ព្រោះប៉ះតែស្នេហ៍ខកចិត្ត 
តែយ៉ាងណាក៏នាងនៅតែមានបុរសជាច្រើនចាំស្អំបេះដូង 
រួមទាំងមានឧកញ៉ាល្បីឈ្មោះម្នាក់ផងដែរ៕
 
 
0 Comments