ភ្នំពេញ ៖ ពិធីការិនីចាស់វស្សាពេជ្រ សិរីរ័ត្ន ដែលបានទើរនៅ My 
TV បានរងការរិះគន់យ៉ាងដំណំនៅលើបណ្តាញសង្គមហ្វេសប៊ុក 
ក្រោយពីនាងបានបង្ហាញអារម្មណ៍សើចសប្បាយក្នុងកម្មវិធីពេញចិត្តឬអត់
?។
នៅក្នុងកម្មវិធីពេញចិត្តឬអត់? 
នោះនាងបានធ្វើឲ្យក្មេងស្រីAllen ខកចិត្តរហូតស្រក់ទឹកភ្នែក 
ព្រោះកម្មវិធី នោះបានយកក្តីសង្ឃឹមរបស់នាងមកលេងសើចទៅវិញ 
ដោយយករ៉ូលីនសំឡេង២ធ្វើជាម្តាយរបស់នាងដូចជារឿងកំប្លែង។
ក្រោយពីបានយកការឈឺចាប់របស់ក្មេងស្រីម្នាក់នោះទៅលេងសើចដើម្បី
ឲ្យល្បីក្នុងកម្មវិធី របស់នាងមក 
នៅតាមសង្គមហ្វេសប៊ុកក៏មានការរិះគន់ជេរប្រមាថពិធីការិនីរូបនេះដែរ
 រួមទាំងរ៉ូលីននិងអ្នកផលិតកម្មវិធី។ 
ក្រោយពីធ្វើពិធីសុំទោសរបស់អ្នកគ្រប់គ្រងកម្មវិធីជាសាធារណៈទៅ
គ្រួសារ Allen និងដល់មហាជនដោយលើកហេតុផលពីកំហុសអចេតនា ពេលនោះពេជ្រ
 សិរីរ័ត្ន រ៉ូលីន តាប៊ុយបានទៅដល់ផ្ទះ Allen 
ដើម្បីសុំទោសដល់ក្រុមគ្រួសារដោយផ្ទាល់។ 
បន្ទាប់ពីដឹងកំហុសនៃការយករឿងពិតរបស់ក្មេងស្រីម្នាក់ដែលបានបែក
ម្តាយជាយូរមកលេងសើច ដោយបានការលើកលែងពីកញ្ញា Allen ផងដែរ។
គួររំលឹកថា មានការរិះគន់ទៅលើពេជ្រ សិរីរ័ត្ន 
ថាមានបទពិសោធន៍ច្រើនតែយកការលេងសើចទាំងនេះមកសើចសប្បាយលើគំនរ
ទុក្ខក្មេងស្រីម្នាក់ទៅវិញដែលបានបែកបាក់ជាមួយម្តាយនាង។ 
អតីតពិធីការិនីពេជ្រ សិរីរ័ត្ន 
បាត់បង់តំណែងជាពិធីការិនីនៅហង្សមាសបន្ទាប់ពីអ្នកគ្រប់គ្រង
កម្មវិធីមានការធុញទ្រាន់នឹងការសុំច្បាប់សម្រាកញឹកញាប់ក្នុងពេលពពោះ
សម្រាលកូន។
ប៉ុន្តែពេលនេះគេឃើញពេជ្រ សិរីរ័ត្ន 
ប្រឹងស្ទុះស្ទារស្តារកេរ្តិ៍ឈ្មោះ ស្តារមុខមាត់ជាថ្មីឡើងវិញ 
ដោយបានទើរនៅប៉ុស្តិ៍ My TV ដោយកាន់កម្មវិធីពេញចិត្តឬអត់? 
ហើយនាងធ្លាប់អះអាងថា ប្តីលាក់មុខរបស់នាងរស់នៅសហរដ្ឋអាមេរិក 
ទោះមានអ្នកស្និទ្ធស្នាលទម្លាយថាជាបុរសក្នុងស្រុកក្តី 
ទោះបីនាងបានប្រកាសក្តែងៗថា នឹងរៀបការក្នុងពេលឆាប់ៗក៏ដោយ 
តែក៏ដឹងថានឹងចេញជារូបរាងនៅពេលណាដែរ៕
 
 
0 Comments