Ad Code

សួស វី​ហ្សា ពិបាក​ដណ្តើម​ទីផ្សារ

ភ្នំពេញ​ ៖​ សួស វី​ហ្សា គេ​ដឹងថា នាង​នឹង​អាច​មាន​ឱកាស​ប្រជែង​យក​តំណែង​ជា​តារា​នាំមុខ​នៅ​ទ្រនំ​ដ៏​ធំ​ ប្រជុំ​ដោយ​តារា​ល្បីៗ​ខ្លាំង​ទៀត​ផង ប៉ុន្តែ​អ្វីដែល​មិន​ដូច​ការរំពឹង​នោះ​គឺ​ជ័យលាភី​លេខ​១​នៅ​ស៊ី​ធី​អិន​នោះ។
អ្នកចាត់ចែង​កម្មវិធី​សិល្បៈ​បាន​ឲ្យ​ដឹងថា កញ្ញា សួស វី​ហ្សា នៅតែ​ត្រូវការ​ពេលវេលា​ទៀត​ដើម្បី​សន្សំ​ពិន្ទុ​ក្នុងការ​ប្រជែង​ជាមួយ​តារា ​រៀមច្បង។ ​​នាង​មាន​ទេពកោសល្យ​ល្អ​​ តែ​ពេជ្រ សោភា និង​ឱក សុគន្ធ​កញ្ញា សុទ្ធតែ​បាន​ទៅដល់​គោលដៅ​ឡើងដល់​ចំណុចកំពូល​ថែមទាំង​បាន​ចាក់គ្រឹះ​ យ៉ាងរឹងមាំ​ទៅទៀត ទោះជា​មាន​តារា​ចំណូល​ថ្មី​មក​ផ្តួល​មិនមែនជា​ការងាយស្រួល​ទេ ជាពិសេស​ស្របពេល​ដែល​ឱក សុគន្ធ កញ្ញា កំពុងតែ​ខ្លាំងក្លា សូម្បី​តារាចម្រៀង​នាំមុខគេ​នៅ​ផលិតកម្ម​ថោ​ន មាស សុខ​សោភា ក៏​មិន​អាច​ធ្វើ​ឲ្យ​ឱក សុគន្ធ​កញ្ញា​ធ្លាក់ចុះ​ដែរ។
ដោយឡែក​សួស វី​ហ្សា ក៏​អាច​រកចំណូលបាន​រាប់​ម៉ឺន​ដុល្លារ​ដែរ​ក្នុង​១​រដូវក្តៅ​នេះ តាមរយៈ​ការបង្ហាញ​មុខ​ក្នុង​ការប្រគំ​តន្ត្រី​ធំៗ​ជាច្រើន​ដែល​រៀបចំ​ដោយ​ ផលិតកម្ម​ហង្ស​មាស​។ ថ្មីៗ​នេះ​គេ ឃើញ​សួស វី​ហ្សា ទើប​ត្រឡប់​មកពី​ច្រៀង​សម្តែង​ជាមួយ​លោក អែន​ឌី នៅ​ប្រទេស​បារាំង​ដែរ ហើយ​គេ​ឃើញ​សួស វី​ហ្សា​ឡើង​គីឡូ​ប្រមូល​លុយ​បានដុំៗ​ទៀតផង​។ ពេលនេះ​នាង​បាន​សម្រុក​ឡើង​ប៉ុស្តិ៍​ជា​បន្តបន្ទាប់​ដើម្បី​ស្តារ​មុខមាត់​ ឡើងវិញ។ បទ​ចម្រៀង​ល្បីៗ​របស់​នាង​ចុងក្រោយ​មាន​បទ​សង្សារ​ខ្ញុំ​ក្លាយជា​សង្សារ​គេ Be together និង​បទ​យើង​ស្រឡាញ់​គេ​មិន​ស្រឡាញ់​ ហើយ​គេ​ឃើញ​នាង​កាន់​តែមាន​ក្បាច់​រាំ​ដ៏​រស់​រវើក​ទៀតផង។
ទាក់ទង​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​នាង​កំពុង​ត្រៀមខ្លួន​ចេញ​ទៅ​រកលុយ​នៅ​ ប្រទេស​២​ទៀត​នៅ​រដូវ​ធ្លាក់ភ្លៀង​នេះ តែ​វី​ហ្សា​កំពុង​រារែក​ចិត្ត ព្រោះ​ប្រាក់ចំណូល​ការ​ច្រៀង​នៅក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ​ដោយសារ​តារា​ សិល្បៈ​ខ្មែរ​សម្រុក​ទៅ​ច្រើន ហើយ​តារា​ខ្លះ​មិន​យកប្រាក់​ខែ​ទៀត ព្រោះ​ចង់​បានតែ​លុយ​ធីប ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តារា​អាជីព​ដទៃ។
តាម​ការ​ឲ្យ​ដឹង​ពី​តារា​សិល្បៈ​នៅ​បារាំង​បាន​ខ្សឹប​ប្រាប់ថា​មាន​បុរស​ អាណិកជន​មិន​ក្រោម​៣​នាក់​ទេ ដែល​លួច​ស្រឡាញ់​សួស វី​ហ្សា និង​សុំផ្សាភ្ជាប់​និស្ស័យ​ស្នេហ៍​ផងដែរ តែ​នាង​បែរជាសុំ​ពេល​ពិចារណា​សិន ព្រោះ​ខ្លាច​ប៉ះពាល់​ប្តី​គេ​។ ទោះយ៉ាងណា​មានការ​លេច​ឮថា លោក​មាស សាឡី នៅតែ​ស្តាយ​ចំណង​ស្នេហ៍​នាង ព្រមទាំងសុំផ្សះផ្សា​គ្នា​វិញ តែ​សួស វី​ហ្សា បែរជា​ធ្វើ​ព្រងើយ​និង​ព្យាយាម​គេច​មុខ​ពី​គូសង្សារ​ចាស់ ដោយសារតែ​ពេលនេះ​នាង​កំពុងមាន​ជម្រើស​ច្រើន​ទាំងប្រុស​នៅក្នុង​ស្រុក​និង​ ក្រៅ​ស្រុក​ទៀតផង​៕

Post a Comment

0 Comments

Close Menu