ពេលខ្លះចំនុចសំខាន់ដែលអាចអោយគូស្នេហ៏
ទទួលបានសុភមង្គល ហើយរួមរស់ជាមួយគ្នា
មិនមែនជារឿងងាយស្រួលទេ។ តោះទៅមើលតារា តារាហូលីវូដណា ដែលបែកបាក់ស្នេហា
ក្នុងឆ្នាំ ២០១៥ ជាមួយកម្ពុជាថ្មី៖
១. តារាចម្រៀងនាង Britney Spears និង លោក Charlie Ebersol

តារាសម្ដែងនាង Charlize Theron និងលោក Sean Penn
តារាចម្រៀង នាង Britney Spears និងមិត្តប្រុសដែលជាផលិតករ និងជា
អ្នកនិពន្ធលោក Charlie Ebersol
បានចែកផ្លូវគ្នា នៅខែមិថុនា បន្ទាប់ពីមានស្នេហាជាមួយគ្នាអស់រយៈពេល ៨ខែ។
២. តារាសម្ដែងនាង Charlize Theron និងលោក Sean Penn

តារាសម្ដែងនាង Charlize Theron និងលោក Sean Penn
តារាសម្ដែង ផលិតករ និងជាអ្នកបង្ហាញម៉ូត នាង Charlize Theron និងលោក
Sean Penn បានចែកផ្លូវគ្នាក្នុងខែមិថុនាឆ្នាំ 2015
បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលមួយឆ្នាំកន្លះ។
៣. លោក Nick Jonas និង នាង Olivia Culpo

លោក Nick Jonas និង នាង Olivia Culpo
បន្ទាប់ពីមានស្នេហាជាមួយគ្នាជិតពីរឆ្នាំ តារាចម្រៀងនិងសម្ដែងលោក Nick
Jonas និងតារាសម្ដែង នាង Olivia Culpo មានចែកផ្លួវគ្នានៅខែមិថុនា ឆ្នាំ
2015។
៤. នាង Ariana Grande និង លោក Big Sean

នាង Ariana Grande និង លោក Big Sean
តារាចម្រៀង រ៉េប លោក Big Sean និងតារាចម្រៀងសម្ដែង នាង Ariana
Grande មានចែកផ្លូវគ្នា បន្ថាប់ពីមានស្នេហាជាមួយគ្នាអស់រយះពេលប្រមាណ ៨ខែ។
អ្នកទាំងពីរបានប្រកាសថា ពួកគេនៅតែជាមិត្តល្អជាមួយគ្នាដ៏ដែលទោះបើពួកគេមិនអាចធ្វើជាគូស្នេហ៏និងគ្នា។
៥. នាង Emma Stone និងលោក Andrew Garfield

នាង Emma Stone និងលោក Andrew Garfield
តាមប្រភពច្បាស់លាស់បានបញ្ចក់ថា តារាសម្ដែងនាង Emma
Stone បានចែកផ្លូវគ្នាជាមួយ តារាសម្ដែង លោក Andrew
Garfield ក្នុងខែមេសា។ ប៉ុន្តែអ្នកទាំងពីរនៅមានសង្ឃឹមថានឹងអាចត្រលប់មករួបរួមគ្នាវិញ បើតាមប្រភពមួយទៀតអោយដឹងថា លោក Andrew
Garfield ទៅក្រៅប្រទេស ធ្វើការ ហើយការបែកគ្នានេះដោយសារការងារ។
៦. កីឡាករ Cristiano Ronaldo និងតារាម៉ូដែលនាង Irina Shayk

កីឡាករ Cristiano Ronaldo និងតារាម៉ូដែលនាង Irina Shayk
គូស្នេហ៏ដ៏ស្រស់ស្អាតទាំងពីរនេះមិនអាចបន្តនិស្ស័យជាមួយគ្នាតទៅទៀតបានទេ។ កីឡាករ
Cristiano Ronaldo និងតារាម៉ូដែលនាង Irina
Shayk បានចែកផ្លូវគ្នាកាលពីចុងខែ មករា។ កីឡាករ Cristiano
Ronaldo បាននិយាយថា៖ “បន្ទាប់ពីស្រឡាញ់គ្នានិងជាមិត្តប្រុសស្រីអស់រយះកាល ៥ឆ្នាំមក ទំនាក់ទំនងរបស់ខ្ញុំជាមួយនាង
Irina Shayk បានមកដល់ទីបញ្ចប់មួយ “។ លោកបន្ថែមថា៖ “យើងជឿថាវាជារឿង
ល្អបំផុតសម្រាប់ពួកយើងទាំងពីរ ក្នុងការជ្រើសរើសយកផ្លូវមួយនេះ “។
៧. នាង Andi Dorfman និងលោក Josh Murray

នាង Andi Dorfman និងលោក Josh Murray
គូស្នេហ៏មួយគូទៀតដែលចែកផ្លូវគ្នានៅខាង មករាក្នុងឆ្នាំ ២០១៥នេះគឺ ពិធិកានី នាង Andi
Dorfman និង កីឡាករ លោក Josh
Murray។ ពួកគេទាំងពីរបានប្រកាស់ចែកផ្លូវគ្នា មួយថ្ងៃបន្ទាប់ពីចូលរួមកម្មវិធី The
Bachelor តែពួកគេនៅតែរក្សាមិត្តភាពជាមិត្តល្អនិងគ្នារហូត។
0 Comments