Ad Code

ផល សោ​ភ័​ណ្ឌ ចាញ់ យុគ​ផេ​ត ខណៈ​ធន ចាន់​តាក់ ឈ្នះ កូ​លាប ដាំ ដោយ​ប្រផុតប្រផើយ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម (Yokpetch Petchkarsam) ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​០៣ ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ផល សោ​ភ័​ណ្ឌ ត្រូវ​យុគ​ផេ​ត ផេ​ត​កា​សាម ទាត់​ និង​កាច់​ឲ្យ​ដួល​លើ​រេញ​ជា​ញឹកញាប់ ដែល​ធ្វើឲ្យ​សោ​ភ័​ណ្ឌ ​ចាញ់​ពិន្ទុ។ នៅក្នុង​ការប្រកួត​ទឹក​ទី​៥ ដែលជា​ទឹក​ចុងក្រោយ​នោះ សោ​ភ័​ណ្ឌ បាន​ចាញ់​យុគ​ផេ​ត ដាច់​តែម្តង ធ្វើឲ្យ​ចប់​ការប្រកួត​ផល សោ​ភ័​ណ្ឌ​ចាញ់ យុគ​ផេ​ត ផេ​ត​កា​សាម ដោយ​ពិន្ទុ។​

សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៣-៤​ដង​ហើយ ក្នុង​នោះគេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា​ពីរដង ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ចាញ់​ឌី​ម៉ា ក្នុង​ទឹក​ទី​២​ម្តង , ឈ្នះ​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ ហើយ​គេ​វាយ​ចាញ់​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ និង​ចុង​ក្រោយនេះ យកឈ្នះ​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ​ទៀត។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង ធន់ ចាន់​តាក់ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 ) ដោយ​ពិន្ទុ ប្រផុតប្រផើយ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

​ធន ចាន់​តាក់ ឈ្នះ កូ​លាប ដាំ ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ ព្រោះ​ក្នុង​ការប្រកួត​៥​ទឹក​នេះ​ចាន់​តាក់ ត្រូវ​កូ​លាប​ដាំ វាយ​ត្រូវ​ច្រើន​ចង់​គាំង​ម្តងៗ​ទៅហើយ។ តែ​យ៉ាងណា ចាន់​តាក់ គេ​ក៏មាន​ប្រៀប​លើ កូ​លាប​ដាំ ដែរ ដោយ​វាយ​ចេញ​បាន​ច្រើនជាង និង​ចំ​គោលដៅ​ល្អ​ជាង​ការ​វាយ​ចេញ​របស់​កូ​លាប​ដាំ​ដែរ។​

សូមបញ្ជាក់ថា កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ដែល​ក្នុង​នោះ​គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ធន ចាន់​តាក់​ម្តង​(១០​ធ្នូ​២០១៧) ដោយ​ឈ្នះ​ពិន្ទុ​ចាន់​តាក់។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៦ គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ហើយ​លើក​ទី​៤​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ខេត្តស្វាយរៀង ​ក្នុង​ទឹក​ទី​៤ ឈ្នះ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ និង គេ​វាយ​ចាញ់​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡាំង កូស៊ីន អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា​ខេត្ត​បន្ទាយ​មានជ័យ បាន​វាយ​ឈ្នះ អេ អាំ​ម៉ា​រិ​ន​ភូ​ថង អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។

ធួន បួន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ ជុំ មាន អ្នក​ប្រដាល់​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ទម្ងន់​៥៤​គីឡូក្រាម​ដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu