Ad Code

រថយន្ត​កូរ៉េ​២​តោន​កន្លះ បើក​ចុះ​ពី​ភ្នំ​ច្រក​អន្តរជាតិ​ជាំ​ មិន​ប្រយ័ត្ន​ ជាន់​ហ្វ្រាំង​មិន​ស៊ី ធ្លាក់​ផ្លូវ ​ក្រឡាប់ រង​របួស​២​នាក់



ឧ​ត្ត​រ​មានជ័យ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​(​ក្រឡាប់​រថយន្ត​) លើផ្លូវ​ជាតិ​លេខ​៦៧​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣៥​នាទី ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉េ​២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ឧម​ជ​៣A ,០១០៨ បើកបរ​ដោយ​ឈ្មោះ សួន ថៃ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ ភូមិ​កណ្តាល​លើ ឃុំ​ស្រុក​អន្លង់វែង ស្រុក​អន្លង់​វែង របួសធ្ងន់​ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​ប្រទេស​ថៃ​។ ២.​ឈ្មោះ សួន សុវណ្ណារិទ្ធ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ រស់នៅ​ដូចគ្នា​ខាងលើ​អ្នករួមដំណើរ​(​របួសស្រាល​)។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ រថយន្ត​បើក​ចុះ​ពីលើ​ភ្នំ​ច្រក​អន្តរជាតិ​ជាំ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​តែម្តង​។​ បច្ចុប្បន្ន រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​៕

​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu