Ad Code

ខាត់ ជេ​មន៍ នៅតែ​មិនទាន់​អាច​ស្តារ​បាន​មុខមាត់​មកវិញ​

ភ្នំពេញ​ ៖​ អតីត​តារា​ចម្រៀង​ដែល​ធ្លាប់​ល្បីឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​ROCK​ លោក ខាត់ ជេ​មន៍ ចាប់​តាំង​ពី​តារា​ចម្រៀង​ប្រុស​រូប​នេះ​រសាត់អណ្ដែត​មក​ជ្រក​ក្រោម​ដំបូល​ ផលិតកម្ម​សាន់​ដេ​ជាថ្មី​ឡើងវិញ​នោះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​ ក៏ដូចជា​ប្រជាប្រិយភាព​របស់​លោក​ហាក់​ដូចជា​កំពុង​ឈរ​នៅ​ទ្រឹង​មួយ​កន្លែង ​ពោល​គឺ​មិន​ទាន់​មាន​ភាព​កម្រើក​ឡើង​បន្តិច​សោះ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ។​
មជ្ឈដ្ឋាន​អ្នកគាំទ្រ​ដែល​និយម​ តាមដាន​សង្គម​សិល្បៈ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ទោះ​បី​ជា​ពេលនេះ​ លោក ខាត់ ជេ​មន៍ កំពុង​តែ​ជ្រក​ក្រោម​ទ្រនំ​ដំបូល​របស់​ផលិតកម្ម​ល្បីឈ្មោះ​សាន់​ដេ​ក៏​ពិត​ មែន ប៉ុន្តែ​កំណើន​នៃ​ការ​ចេញ​បទ​ចម្រៀង​ គឺ​ហាក់​ដូច​ជា​មាន​ភាព​រង្វើល​ គឺ​ផ្ទុយ​ដាច់​គ្នា​ស្រឡះ​ពី​តារា​ចម្រៀង​ប្រុស​-​ស្រី ​ផ្សេងទៀត​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​ ដែល​តែង​មាន​បទ​ចម្រៀង​ចេញ​ជា​ហែហូរ​ដូចជា ​៖ តារា​ចម្រៀង ខេមរៈ សិរីមន្ត និង ឆាយ វិ​រៈ​យុទ្ធ ជាដើម។​
មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​បាន​ មើល​ឃើញ​ថា ​អតីត​ម្ចាស់​បទ​របាំ​ចង​ស្នេហ៍​ លោក ខាត់ ជេ​មន៍ ខណៈ​នេះ​ហាក់​ដូច​ជា​ពុំ​ទាន់​ទាញ​នូវ​ប្រជាប្រិយភាព​របស់​លោក​បាន​មកវិញ​ នៅឡើយ​ទេ បន្ទាប់​ពី​បាត់បង់​ឱកាស​មួយ​រយៈ​ក្នុង​ការ​បញ្ចេញ​បទ​ចម្រៀង។ ម្យ៉ាងទៀត​ពេលនេះ​ តា​រា​ចម្រៀង ខាត់ ជេ​មន៍ ក៏​នៅ​មិនទាន់​លេច​មុខ​លេច​មាត់​ដូច​កាលពី​នៅ​ផលិតកម្ម​ចាស់​នោះ​ដែរ។​
គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង ខាត់ ជេ​មន៍ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ មិន​ថា​ឡើយ​យុវវ័យ​នោះ​ទេ​សូម្បីតែ​ក្មេង​តូចៗ​ក៏​ស្គាល់ និង​បាន​គាំទ្រ​ច្រើន​គួរ​សម​ផង​ដែរ។​
មិន​តែ​ប៉ុណ្ណោះ ​លោក ជេ​មន៍ ក៏​ទទួល​បានការ​កោតសរសើរ​ផង​ដែរ​ពី​សំណាក់​ទស្សនិកជន​ដោយ​បាន​ផ្ដល់​ងារ​ជា​ កំពូល​តារា​សម្លេង​ល្អ​ចម្រៀង​បាន​ពីរោះ​ទៀត​ផង។​
ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ ក្រោយ​ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​អាជីព​អ្នកចម្រៀង​មិនទាន់​បាន​យូរ​ ប៉ុន្មាន​ផង​ ក៏​មាន​ដំណឹង​អាក្រក់​ចេញ​មក​ថា​ ផលិតកម្ម​ឆ្នាំងបាយ​ រ៉ក ​ប្រកាស​បិទ​ទ្វារ​ផ្អាក​ផលិត​បទ ចម្រៀង​បន្ត​ទៀត ជាហេតុ​នាំ​ឲ្យ​តារា​ប្រុស​រូប​នេះ​គាំង​ដំណើរការ​ចម្រៀង​មួយសន្ទុះ​ធំ ​ទម្រាំ​នឹង​រក​បាន​ផលិតកម្ម​ថ្មី​ចូល​ជ្រក​វិញ​នោះ។​
ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ គេ​មិនទាន់​អាច​ទស្សន៍ទាយ​បានទេ​ថា តើ ខាត់ ជេ​មន៍ អាច​ស្តា​បាន​ប្រ ជា​ប្រិយភាព​កម្រិត​ណា​មកវិញ​នោះ​ទេ ​ខណៈ​ដែល​លោក​កំពុងតែ​ឈ​ជើង​នៅ​ជាមួយ​ផលិតកម្ម​សាន់​ដេ​ ដែល​ជា​ក្រុមហ៊ុន​ធំ មាន​គ្រឹះ​រឹងមាំ និង​ប្រជុំ​ទៅ​ដោយ​តារា​ល្បី​ដូចជា ​៖ លោក ខេមរៈ សិរីមន្ត​, ឆាយ វីរៈ​យុទ្ធ ,​កែវ វាសនា និង​តារា​ចម្រៀង នី​កូ ….។​
លោក ខាត់ ជេ​មន៍ ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ និង​មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​វិស័យ​សិល្បៈ តាមរយៈ​ការ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​រ៉ក​នា​ពេល​កន្លង​មក។ ហើយ​អំឡុង​ពេលនេះ​ លោក​បាន​ប្រែ​ខ្លួន​មក​ចូល​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​ដែល​ជា​ផលិតកម្ម​មួយ​ កំពុង​មានឈ្មោះ​ល្បី និង​ប្រមូលផ្ដុំ​ដោយ​តារា​ល្បីៗ​ប្រុស​-​ស្រី​ឯទៀត៕

Post a Comment

0 Comments

Close Menu