ឆ្លើយតបទៅនឹងការចុះផ្សាយពីសំណាក់ទស្សនាវដ្ដីក្នុងស្រុកមួយនេះតារាចម្រៀងវ័យចាស់វស្សាអ្នកនាង ពេជ្រ សោភា បានចេញមុខសរសេរបញ្ចេញប្រតិកម្មសំដែងអារម្មណ៍មិនសប្បាយចិត្តធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងបានស្នើឲ្យទស្សនាវដ្ដីមួយនេះសរសេរអ្វីដែលជាការពិត មិនមែនសម្ភាសន៍គោសរសេរក្របីនោះឡើយ។
នៅក្នុងអត្ថន័យខ្លឹមសារដែលត្រូវបានអ្នកនាង ពេជ្រ សោភា បញ្ចេញមុននេះបានសរសេរថា ខ្ញុំសូមប្រាប់ទៅកាសែតមួយនេះថា ខ្ញុំមិនបាននិយាយពាក្យថាចង់បានតំណែង២០១៥ ឬ២០១៦នោះទេ សួរខ្ញុំរឿង ក បែរជាសរសេររឿង ខ ទៅវិញ ខ្ញុំសុំមិនទទួលស្គាល់ចំពោះព័ត៌មាននេះ ព្រោះខ្ញុំមិនបានផ្ដល់បទសម្ភាសន៍ពីរឿងនេះទេ។ សូមអ្នកអានទាំងអស់មេត្តាជ្រាប….។
គួររម្លឹកថា កាលពីថ្មីៗកន្លងមកនេះ ទស្សនាវដ្ដីក្នុងស្រុកមួយបានសរសេរចុះផ្សាយដាក់ចំណងជើងថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា គ្រោងដណ្ដើមតំណែងជាកំពូលតារាចម្រៀងប្រចាំឆ្នាំ២០១៦ ដែលក្នុងអត្ថបទនោះគេក៏បានសរសេររៀបរាប់ជុំវិញអាជីពសិល្បៈរបស់នាង និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីក្លាយជាតារាចម្រៀងស្ថិតនៅលំដាប់កំពូលប្រចាំឆ្នាំ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីមានការចុះផ្សាយព័ត៌មាននេះមិនទាន់បានយូរប៉ុន្មានផង គេក៏ឃើញមានប្រតិកម្មឆ្លើយតបវាយបកពីសំណាក់តារាចម្រៀងសាច់ខ្ចីអ្នកនាងពេជ្រ សោភា ភ្លាមៗផងដែរ ដោយនាងចាត់ទុកព័ត៌មាននេះថាជាការសរសេរបំផ្លើសផ្ទុយពីការពិតទាំងស្រុង ព្រោះថាសម្ភាសន៍សួរនាំរឿងផ្សេង តែនៅពេលយកមកសរសេរបែរជាចេះរឿងផ្សិងទៅវិញ ត្រង់ចំណុចនេះហើយដែលពេជ្រ សោភា មិនអាចទទួលយកបាន៕
ពេជ្រ សោភា ខឹងទស្សនាវដ្ដីក្នុងស្រុកមួយសរសេរមិនត្រូវសាច់រឿង
0 Comments