តាមប្រភពព័តមានបានអោយដឹងថា កាលពីយប់ថ្ងៃទី ១ខែសីហា ដែលជាថ្ងៃប្រកុំតន្ត្រីប្រចាំឆ្នាំ២០១៥របស់ កញ្ញា ស្រាប់តែមានរឿងមួយដ៏រន្ធត់មួយបានកើតមានឡើង ដោយនាងបានធ្លាក់ចុះទៅក្រោមឆាកដែលមានកំពស់ ២ម៉ែត្រ នាពេលការប្រគុំតន្ត្រីដែលទើបតែចាប់ផ្តើមបានពាក់កណ្តាល សូម្បីតែអ្នករាំនៅក្បែរនាងក៏មិនអាចជួយនាងទាន់ពេលវេលា។ នៅខណៈនោះអ្នកទស្សនាក៏ដូចជាអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលនិងជ្រួលច្របល់យ៉ាងខ្លាំង។
ក្រោយពីហេតុការណ៍នេះបានកើតឡើងមិនយូរប៉ុន្មាន តារាកិតិ្តយសនៅក្នុងការប្រគុំនេះដែលគឺ លោកវ៉ាង ជឹងលាង ក៏បានឡើងទៅលើវេទិកានិងបានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា《时间去哪儿了》ដើម្បីបន្តការប្រគុំតន្ត្រីនេះតទៅទៀតនិង ប្រកាសប្រាប់អ្នកទស្សនាថាកញ្ញា ជេននី បានរងរបួស។ លោកបាននិយាយថា “អ្នកទាំងអស់គ្នាបានឃើញអស់ហើយ គឺនាងបានធ្លាក់ពីទីខ្ពស់ទៅក្រោម ខ្ញុំមិនដឹងទេថានាងអាចទ្រាំទ្របានឬយ៉ាងណានោះទេ ខ្ញុំគ្រាន់តែដឹងថា នាងបានឮខ្ញុំច្រៀង ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងលើកទឹកចិត្តដល់ក្មេងស្រីម្នាក់នេះដែលយកជីវិតទាំងមូលផ្តោតទៅលើការច្រៀង”។
បន្ទាប់ពីលោក វ៉ាង ជឹងលាងបាននិយាយចប់ អ្នកគាំទ្រក៏បានស្រែកយ៉ាងស្របគ្នាថា “ស៊ូឡើង” ខណះនោះកញ្ញា ជេននី បានឡើងមកលើឆាកម្តងទៀត ដោយគេបានប្រទះឃើញថា ដៃរបស់នាងមានស្នាមជាំ ហើយភ្នែករបស់នាងបង្កប់នូវទឹកភ្នែករលីងរលោង នាងបានសុំអភ័យទោសនូវហេតុការណ៍ ដែលកើតឡើងដោយសារតែខុសបច្ចេកទេស បន្ទាប់មកនាងក៏បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា 《Bang Bang》ដែលជាបទមួយដ៏សំខាន់នៅក្នុងការប្រគុំតន្ត្រីនេះ ព្រោះនាងមិនចង់បន្សល់ទុកការសោកស្តាយនោះឡើយ។
ព័ត៌មានចុងក្រោយបានកម្ពុជាថ្មីបានទទួលគឺ កាលពីម៉ោង២ទាបភ្លឺកន្លងមកនេះ កញ្ញា ជេននី បានបង្ហោះរូបមួយសន្លឹកជាមួយក្រុមការងាររបស់នាង ដែល ស បញ្ជាក់ថានាងពេលនេះមិនមានបញ្ហាអ្វីនោះទេ៕
ជេននី ជួបឧប្បត្តិហេតុពេលប្រគុំតន្ត្រី 《Bang World Tour 》
0 Comments