Ad Code

ច​ន ច័ន្ទ​លក្ខិណា និង​ស្ត្រី​ម្នាក់ ​រួមគ្នា​ទម្លាយ​អាថ៌កំបាំង​បក​ស្រោម​មុខ​អតីត​ស្វាមី​

ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កន្លងមក​ធ្លាប់​ទទួលរង​នូវ​សំឡេង​នៃ​ការ​រិះ​គន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ មជ្ឈដ្ឋាន​មហាជន​អ្នក​គាំ​ និង​បាន​ចោទ​ថា ​នាង​ជា​ស្រី​ផិត​ក្បត់​ប្ដី ​ហើយ​សុខ​ចិត្ត​បោះបង់ចោល​លោក យុ​ត្ថា​រ៉ា ឆា​នី ​អតីត​ប្ដី​កម្សត់កម្រ​ជាមួយគ្នា​រាប់​ឆ្នាំ​ ងាក​មក​ផ្ដើម​ចំណង​ស្នេហ៍​ថ្មី​ជាមួយ​អ្នក​មាន​ទ្រព្យធន លុយ ឡាន ផ្ទះ​វិឡា​យ៉ាង​រំភើយ …។​
នៅ​ត្រង់​ចំណុច​នេះ​ក៏​ត្រូវ​បាន​គេ​ សង្កេត​ឃើញ​ថា ​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ ពេល​ដែល​អ្នកនាង ច​ន ច័ន្ទ លក្ខិណា ទើប​ទទួល​បាន​កាដូ​ខ្សែ.ក ពេជ្រ ​ពី​គូរ​ស្នេហ៍​ថ្មី​ លោក​ ហេង​ ឡុង​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​នាង​ កាលពី​យប់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​មក​នោះ​ ក៏​ផ្ដើម​ផ្ទុះ​នូវ​​សំឡេង​រិះគន់​ជា ថ្មី​ឡើងវិញ​ថា​ នាង​គឺជា​មនុស្ស​ស្រី​មិនល្អ ​ភ្លើតភ្លើន ​ក្បត់​ស្វាមី​ ទៅ​មាន​ប្រុស​ផ្សេង​ ជា​ស្រី​មើល​ឃើញ​តែ​ពី​លុយ ​ស្រលាញ់​រកតែ​មនុស្ស​ដែល​សម្បូរ​ទ្រព្យ​ ហើយ​សុខចិត្ត​លះបង់​ប្ដី ​និង​កូន​ចោល​ ព្រមទាំង​ការរិះគន់​ជាច្រើន​ទៀត​ផង​ដែរ​ ធ្វើឡើង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។​
ទន្ទឹម​គ្នា​នេះ មជ្ឈដ្ឋាន​មហាជន ក៏ដូចជា​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន ​ក៏បាន​លើក ឡើង​ស្រដៀង​គ្នា ​សម្ដែង​ពី​ទឹកចិត្ត​អាណិត​ដល់​អតីត​ស្វាមី​ចាស់​របស់​អ្នកនាង ច​ន ច័ន្ទ លក្ខិណា គឺ​លោក យុ​ត្ថា​រ៉ា ឆា​នី ថា​ជា​មនុស្ស​ចិត្ត​ព្រះ​សុខចិត្ត​ លះបង់​ប្រពន្ធ​ដែល​ធ្លាប់​ឱប​ជាប់​នៅ​នឹង​ដើមទ្រូង​ឲ្យ​ទៅ​ប្រុស​ផ្សេង​ មើលថែ​ជំនួស​វិញ​ម្ដង​។​ មិនតែប៉ុណ្ណោះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​សរសេរ​បញ្ចេញ​យោបល់​លើកទឹកចិត្ត​ ដល់​លោក យុ​ត្ថា​រ៉ា ឆា​នី ផង​ដែរ។​
ប៉ុន្តែ​យ៉ាងណាមិញ ​ក្រោយពី​ផ្ទុះ​នូវ​សំឡេង​រិះគន់​ជាថ្មី​ទៅលើ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​ដែរ ភ្លាមៗ​នោះ​គេ​ ក៏បាន​ឃើញ​ស្ត្រី​ម្នាក់​ដែល​ជា​អាណិកជន​ខ្មែរ​កំពុង​រស់នៅ​ក្រៅ​ប្រទេស ​ត្រូវជា ម្ចាស់ Account ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Chanbo Keo បែរជា ​ចេញមុខ​បកអាក្រាត​តារា​សម្ដែង​លោក យុ​ត្ថា​រ៉ា ឆា​នី ទៅវិញ​ ដោយ​បាន​សរសេរ​ថា គ្រា​ដែល​គាត់​មកលេង​នៅ​ស្រុក​ខ្មែរ​កាលពី​ពេល​កន្លង​មក​នេះ គឺ​ធ្លាប់​បាន​ជួប​ និង​ឃើញ​លោក យុ​ត្ថា​រ៉ា ឆា​នី បណ្ដើរ​ស្រី​ក្មេង​ស្រស់​ស្អាត​ម្នាក់​ទៅ​កន្លែង​ដើរ​កម្សាន្ត​និង​ញ៉ាំ​ អាហារ​នៅ​ទឹកជ្រោះ​ក្បាលឆាយ ​កំពង់សោម​ ដោយ​ចៃដន្យ ប៉ុន្តែ​កាលនោះ​មិន​បាន​ឃើញ​វត្តមាន​អ្នក ច​ន ច័ន្ទ​លក្ខិណា នៅ​ជាមួយ​ប្ដី​ទេ។​
ដោយ​ឡែក សម្រាប់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ទាប់ពី​បាន​ឃើញ​ម្ចាស់​Account​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​Chanbo Keo​ បាន ​ទម្លាយ​ពី​រឿងរ៉ាវ​របស់​អតីត​ស្វាមី​ធ្លាប់​លួច​នាំ​ស្រី​ចេញទៅ​ដើរលេង ក្បត់​នាង​ហើយ​នោះ ​ភ្លាមៗ​នេះ​ គេ​ក៏បាន​ឃើញ​តារា​សម្ដែង​ចាស់​វស្សា​នាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន ចេញ​មុខ​មក​ទម្លាយ​អាថ៌កំបាំង​បក​ស្រោម​មុខ​លោក យុ​ត្ថា​រ៉ា ឆា​នី បន្ថែម​ ដោយ​បាន​សរសេរ​តប​ទៅ​វិញ​ថា អរគុណ​បងស្រី​ដែល​បាន​បកស្រាយ​រឿង​នេះ​ គឺ​ខ្ញុំ​លាក់​ទុក​១០​ឆ្នាំ​ក្នុង​ចិត្ត​ម្នាក់ឯង ​១០​ឆ្នាំ​ហើយ សូម្បីតែ​ឪពុកម្ដាយ​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ប្រាប់​ផង ព្រោះតែ​ខ្ញុំ​ស្រលាញ់​ប្ដី​ពេក មិន​ចង់​ឲ្យ​ពួកគាត់​មាន​រឿង ដឹង​ហើយ​ថា បើ​ប្ដី ​និង​ឪពុកម្ដាយ​យើង​ឈ្លោះ​គ្នា​ អ្នក​ដែល​ពិបាក​ គឺ​យើង គាត់​យក​ម្នាក់​ស្រី​ហ្នឹង​ទៅ​ក្បាលឆាយ មិនមែន​ម្ដង​ទេ ​ក្រោយមក​គាត់​ទៅជា​មួយ​មិត្តភ័ក្ដិ​ប្រុស​៥​នាក់​ គាត់​កុហក​ខ្ញុំ តាម​ពិត​គាត់​នាំ​ស្រី​៥​នាក់​ម្នាក់​មួយ​គូ។​
អតីត​ភរិយា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយ​បន្ថែម​ថា ក្រោយពី​ពេល​ហ្នឹង​ប៉ុន្មាន​ថ្ងៃ ខ្ញុំ ក៏​ទៅ​ថត​រឿង​អង្គ​លី​មា​នៅ​ទីនោះ​ តែ​ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់ ​ចង់​សន្លប់​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រាប់​ខ្ញុំ​គ្រប់​សកម្មភាព​ ដ៏​ស្មោកគ្រោក​របស់​ពួកគេ ​សូម្បីតែ​ក្មេង​៥​ឆ្នាំ​ក៏បាន​ដឹង ពេលនោះ​បេះដូង​ខ្ញុំ​ស្ទើរ​តែ​ស្រក់​ឈាម​ទៅ​ហើយ។
គួរ​បញ្ជាក់​ថា ​ចំណង​ស្នេហារ​ដែល​ធ្លាប់​សាង​ភាព​ផ្អែមល្ហែម​នឹង​គ្នា បាន​បន្សល់​ទុក្ខ​នូវ​អនុស្សា​វរីយ៍ ជា​ចំណង​ដៃ​កូនស្រី​ម្នាក់​ រវាង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជាមួយ​អតីត​ស្វាមី​លោក យុ​ត្ថា​រ៉ា ឆា​នី គឺ​បាន​ប្រេះស្រាំ ​រហូត​ឈាន​ទៅដល់​ការ​លែងលះ​គ្នា​តាម​ផ្លូវ​ច្បាប់ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​ ខណៈ​ការរស់នៅ​សាង​សុភមង្គល​លក្ខណៈ​ប្ដី​-​ប្រពន្ធ​នឹង​គ្នា​ពុំ​មាន​ភាព​ចុះ​សម្រុង៕

Post a Comment

0 Comments

Close Menu