ភ្នំពេញ ៖ មិនបានមួយដង្ហើមចង្រិតផង
ចំពោះការភពប្រសប់នឹងស្នេហ៍ថ្មីរបស់តារាសំដែងទឹកភ្នែកកញ្ញា នី
មុនីនាថ ជាមួយនឹងបុរសជាអាណិកជនរស់នៅសហរដ្ឋអាមេរិកឈ្មោះ សូឡា
ត្រូវបានប្រភពច្បាស់ការណ៍លួចទម្លាយឲ្យដឹងថា ខណៈពេលនេះ
ភាគីខាងប្រុសកំពុងតែព្យាយាម និងរកលេសដោះដៃចោលនាងហើយ។
ប្រភពដដែលនិយាយទៀតថា
គេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យសង្សារថ្មី
របស់តារាសំដែងអភ័ព្វស្នេហ៍ នី មុនីនាថ សុំបែកពីនាងនោះទេ។
តែបើតាមប្រភពខ្សឹបខ្សៀវពីមិត្តភ័ក្ដិរួមអាជីពដែលស្និទ្ធនឹងនាង
បង្ហើបថា
គឺផ្ដើមឡើងដោយសារតែកន្លង់ឆ្លងទ្វីបនោះបានដឹងអំពីទំនាក់ទំនង
រវាងនាង និងសង្សារមុន ឈ្មោះ កែវ កុសល្យ
ជាអាណិកជនអាមេរិកដែរនោះមានសភាពស្អិតរមួតដូចស្ករតាំងម៉ែ ដូច្នេះ
ដើម្បីកុំឲ្យមានការនិយាយពីក្រោយខ្នង និងគេហៅថាអាវែកនោះ
សង្សារថ្មីរបស់នាងក៏បានសុំចែកផ្លូវគ្នាតែម្ដង
បើទោះជាបានភ្ជាប់ពាក្យនឹងគ្នាស្ងាត់ៗហើយក្ដី។
គេនិយាយទៀតថា ពេលនេះ នី មុនីនាថ
កំពុងតែខ្វល់ខ្វាយចិត្តស្អិតទ្រូងសំបើមណាស់ រហូតបាយមិននឹក
ទឹកក៏មិនស្រេកថែមទៀតផង
ហើយចំពោះការងារសិល្បៈមួយចំនួនក៏ត្រូវបាននាងបដិសេធមិនទទួលយកការ
ថតសំដែងផងដែរ។ គេមិនដឹងថា
តើចំណងស្នេហ៍ឆ្លងទ្វីបរបស់តារាសំដែង នី មុនីនាថ លើកនេះ
អាចឆ្លងផុតពីព្យុះព្យោមារហូតឈានដល់ថ្ងៃចូលរោងការដូចប្អូនធម៌
របស់នាង សារ៉ាយ សក្ខណា ឬយ៉ាងណានោះទេ
តែបើតាមមើលសភាពការណ៍នាពេលនេះ ហាក់ដូចជាគ្មានសង្ឃឹមសោះ
ស្របពេលដែលខាងប្រុសមិនមានបំណងចង់ស្តារទំនាក់ទំនងឡើងវិញ
និងបានដាក់មេប្រូចទៅសហរដ្ឋអាមេរិកវិញបាត់នោះ។
មជ្ឈដ្ឋានមហាជនដែលចូលចិត្តតាមដាន
រឿងរ៉ាវស្នេហារបស់តារាសិល្បៈខ្មែរបានបូញមាត់បូញកដាក់គ្នា
ដោយលើកឡើងជាចម្ងល់ថា ហេតុអ្វីក៏កញ្ញា នី មុនីនាថ
ចេះតែជួបរឿងស្នេហាមិនសមប្រកបយ៉ាងដូច្នេះ
តារាសិល្បៈរូបនេះពិតជាអភ័ព្វមែន ហើយបើនិយាយអំពីរូបសម្រស់វិញ
នាងមានទៅអន់ឯណា សាច់ស្រអែមរលោង គួរឲ្យចង់នែបនិត្យ
និងមានសម្រស់ដើមទ្រូងទ្រលុកៗទាក់ទាញដែរ
តើម៉េចក៏ពួកប្រុសៗទាំងនោះស្រឡាញ់នាងគ្រាន់តែត្រឹមធ្វើសង្សារ
លេងៗចឹង ជាក់ស្ដែងដូចជាបុរសឯនាយសមុទ្រឈ្មោះ សូឡា នេះជាដើម។
អស់រយៈពេល២ថ្ងៃហើយដែល«កម្ពុជាថ្មី»បាន
ព្យាយាមទាក់ទងតាមប្រព័ន្ធទូរស័ព្ទដៃភ្ជាប់ទៅកាន់តារាសំដែងដ៏
ស្រស់សោភាកញ្ញា នី មុនីនាថ
ដើម្បីចង់បានចម្លើយពិតដែលបង្ហើរចេញពីបបូរមាត់នាងផ្ទាល់
ទាក់ទងនឹងពាក្យចចាមអារ៉ាមខាងលើនេះ តែគួរឲ្យស្ដាយមិនបានសម្រេច។ ទោះ
យ៉ាងណា យើងសង្ឃឹមថា នី មុនីនាថ
នឹងចេញមុខធ្វើការបកស្រាយចំពោះរឿងរ៉ាវនៃចំណងស្នេហ៍របស់នាង
ជាមួយបុរសឈ្មោះ សូឡា នោះ
ដើម្បីឲ្យមហាជនដែលចង់ដឹងពីជីវិតឯកជនរបស់នាងអស់មន្ទិល
និងបានដេកលក់ស្រួលផងដែរ៕
0 Comments