Ad Code

មាន សូ​នី​តា ​ត្រូវ​បុរស​ម្នាក់​តាម​ប្រមាញ់

ភ្នំពេញ​ ៖ ​ស្រី​ស្រស់​ផូរផង់​មាន សូ​នី​តា មានរឿង​ស្នេហា​ល្បី​ជាង​ការ​សម្តែង​នៅ​ឆ្នាំ​២០១៥​នេះ​ទៅ​ទៀត ក្រោយ​ផ្ទុះ​រឿង​ថៅកែ​កាហ្វេ​នៅ​ម្តុំ​ផ្សារ​ថ្មី​ម្នាក់​តាម​ស្រឡាញ់ ​ហើយ​ត្រូវ​ប្រពន្ធ​ប្រចណ្ឌ​ក្រោយពី​ដឹងថា​ទៅ​ស្រឡាញ់​មាន សូ​នី​តា​នោះ។
បន្ទាប់ពី​ទៅ​កម្សាន្ត​នៅក្រៅ​ ប្រទេស​ដូចជា ជប៉ុន សាំងហ្គាពួរ​រួច​មក ​បែរជា​លេច​ឮថា អតីត​ហ្វ្រេស​ស៊ី​ហ្គើ​លលេ​ខ​៣​ក្នុង​ឆ្នាំ​២០០៩​រូបនេះ មាន​ប្រុស​នេ​ប៉ាល់​តាម​ប្រមាញ់ បន្ទាប់ពី​បានឃើញ​បុរស​បរទេស​នោះ​បណ្តើរ​ស្រី​ស្រស់​ទៅ​មើល​កម្មវិធី​ប្រកួត ​បង្ហាញ​ផ្តាច់ព្រ័ត្រ​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​នៅ​សណ្ឋាគារ​សុខា កាលពី​ខែ​មុន ​ជ​ហេតុ​ធ្វើ​ឲ្យ​ទស្សនិកជន​យល់ថា មាន សូ​នី​តា ពិតជា​មាន​មន្ត​ស្នេហ៍​កាន់តែ​មិនធម្មតា គឺ​មាន​ប្រុស​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​តាម​ស្នេហ៍​តែម្តង។
គួរ​រំលឹក​ឡើងវិញ​ថា ភាព​​​លេចធ្លោ​​រឿង​ស្នេហា​ ល្បី​ជាង​ការងារ​សិល្បៈ​ទៅទៀត ព្រោះ​នាង​បាន​របូត​តំណែង​តួឯក​​​​​អស់ហើយ ​ដោយ​បាន​ធ្លាក់​ទៅលើ​នាង​ឌុ​ច លីដា​ទៅវិញ​។ ប៉ុន្តែ​នាង​បាន​សង្ឃឹម​ទៅលើ​ខ្សែភាពយន្ត​ថ្មី​របស់​អ្នកស្រី​ពាន់ ភួង បុ​បា្ជ​នឹង​ជួយ​លើកស្ទួយ​នាង​ឲ្យ​មាន​មុខមាត់ ជាថ្មី​ក្នុង​រឿង​ថ្មី​ដែល​ប្រជុំ​ទៅដោយ​តារា​ល្បីៗ​ស្អាតៗ​មានដូចជា​គៀត សុ​វណ្ណា​ឡាង ទេព បូ​ព្រឹក្ស ជាដើម​។ ដោយឡែក​មាន សូ​នី​តា នឹង​ត្រូវ​ប្រជែង​ជាមួយ​តារា​ស្រីៗ​ទាំងនោះ​ដែលជា​តួឯក​ដូចគ្នា​តែ​បាន​លេច​ ឮ​ថា អ្នកដឹកនាំ​បាន​ពេញចិត្ត​មាន​សូ​នី​តា​ជាងគេ។
គួរ​រំលឹក​ឡើងវិញ​ថា ពេល​កើតឡើង​ស្នេហា កាន់តែ​ខ្ទរខ្ទារ​កើតឡើង​នោះ ជីវភាព​តារា​រូបនេះ កាន់តែ​ប្រែប្រួល​ហ៊ឺហា​ជាង​មុន ពិសេស​គឺ ការ​លេង​ម៉ូដ​ឡាន គឺ​ជិះ​ឡាន​ពី​កូរ៉ូឡា​មក​កាមរី ហាយ​ប្រ៊ីដ​ និង​ចុងក្រោយ​ជិះ Mazda តម្លៃ ​ជាង​៥​ម៉ឺន​ដុល្លារ​ទៀតផង ទើប​ធ្វើ​ឲ្យ​គេ​សង្ស័យថា ស្រី​ស្អាត​រូបនេះ​មាន​គូស្នេហ៍​នៅ​ពីក្រោយ​ជួយឧបត្ថម្ភ។ ទោះយ៉ាងណា​មាន សូ​នី​តា មិនអាច​ទាក់ទង​សុំ​ផ្តល់​បទសម្ភាសន៍​បានទេ។
ទោះយ៉ាងណា​មានការ​លើកឡើងថា មាន សូ​នី​តា ប្រាកដជា​ពិបាក​ជ្រើសរើស​ថា​គួរ​យក​បុរស​មួយណា​បើ​ពេលនេះ​មាន​អ្នក​តាម​ ស្រឡាញ់​កាន់តែច្រើន​បែបនេះ តែ​ក្នុងនោះ​គឺ​គេ​ចាប់អារម្មណ៍​លើ​ប្រុស​នេ​ប៉ាល់ និង​ថៅកែ​កាហ្វេ​ជ​ធាំ​ង​គេ ដែល​តាម​ស្រី​ស្រស់​កាន់តែ​កៀក​បំផុត​នោះ។
ស្របពេល​ល្បីឈ្មោះ​មាន​បុរស​នេ​ ប៉ាល់​តាម​ស្រឡាញ់​នាង​បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​សរសើរ​នូវ​ គំនិត​មនុស្សធម៌​របស់​នាង តាមរយៈ​ការធ្វើ​មនុស្សធម៌ និង​លក់​ក្រមា​ខ្មែរ មាន​និមិត្តសញ្ញា​“​ស្រឡាញ់​” (S’lanh) ដើម្បី​រកប្រាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​នេ​ប៉ាល់ ​ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​៕

Post a Comment

0 Comments

Close Menu