Ad Code

ជុំ លី​ណូ នៅ​តែ​មាន​ឱកាស​កើប​លុយ​ទោះបី​រដូវភ្លៀង​ចូលមក​ដល់​

ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​តាមរយៈ​ការ​លេង​ស្ទា​យ​ខ្លួន​នឹង​ប្រើ​ក្បាច់​រាំ​ប្លែកៗ​ទាញ​បានការ​ចាប់អារម្មណ៍​គាំទ្រ​ច្រើន​លោក ជុំ លី​ណូ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​គេ​ដឹង​ថា​ លោក​បាន​ផ្តាច់​ខ្លួន​ចេញពី​ផលិតកម្ម​ចាស់​សាន់​ដេ​ចូល​មក​ជ្រក​ក្រោយ​ដំបូល​ផលិត​កម្មថ្មី​Diamond Music យ៉ាង​ណា​ក្តី​តែ​ប្រជា​ប្រិត​ភាព​នឹង​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​នៅតែ​បន្ត​មាន​ដដែល។

តារាចម្រៀង​ពូកែ​លេង​ស្ទីល​រាំ​បែប​ក្រមិចក្រមើម​លោក​ជុំ លី​ណូ​អំទ្បុង​រយៈពេល​ជាង​មួយឆ្នាំ​ក្រោយពី​ចូលខ្លួន​នៅក្នុង​ផលិតកម្ម​ថ្មី​Diamond Music​គឺ​ហាក់​មាន​ភាព​លេចធ្លោ​ខ្លាំង​នៃ​ការ​បង្ហាញ​វត្តមាន​នៅ​តាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​នានា​ក៏​ដូច​ការ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​ជិត​ឆ្ងាយ​កាលពី​រដូវប្រាំង​កន្លង​មក​។ ​ខណៈ​CD​នឹង​VCD​បទ​ចម្រៀង​ជាច្រើន​នៅក្នុង​ផលិតកម្ម​ថ្មី​កំពុងតែ​ចរាចរណ៍​ដាក់​លក់​លើ​ទីផ្សារ​ដែល​ទទួល​បាន​កា​រ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពី​មិត្ត​យុវវ័យ​សម័យ​ឧទាហរណ៍​បទ លេងខ្លួន​ដូច​តារា​ជាដើម​…..។

លោក ជុំ លី​ណូ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១ ខែកក្កដា នេះ​ថា ចូល​រដូវ​នេះ​រយាល​បន្តិច​ព្រោះ​មិន​សូវ​មាន​កម្មវិធី​ប្រគំ​តន្ត្រី​ច្រើន​ទេ​។ ​ប៉ុន្តែ​បើ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​មាន​គេ​ទាក់ទង​ហៅ​ឡើង​ច្រៀង​ច្រើនណាស់។

តារាចម្រៀង​លោក ជុំ លី​ណូ បាន​និយាយ​ទៀត​ថា ​ខ្ញុំ​មួយ​រយៈ​នេះ​មមាញឹក​ច្រើន​លើ​ការ​ឡើង​ចម្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​។​ ចំណែកឯ​ការ​ចេញ​ច្រៀង​តាម​ខេត្ត​ឬ​ការ​ប្រគំ​តន្ត្រី​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផលិតកម្ម​ក្នុងស្រុក​គឺ​មិន​សូវ​មាន​ទេ។

លោក ជុំ លី​ណូ បាន​បន្ថែម​ថា ខ្ញុំ​រាល់ថ្ងៃ​ទំនេរ​ពី​ការ​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​យើង​ក៏​រវល់​ផង​ដែរ​ក្នុង​ការ​សម្ងំ​សម្រុក​ហាត់​ក្បាច់​រាំ​ថ្មីៗ​ពិសេស​នឹង​ប្លែក​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​តែ​ភាព​ដដែលៗ​អាច​ធ្វើ​ស៊ាំ​ភ្នែក​មហាជន​អ្នកគាំទ្រ​។ ដូច្នេះហើយ​ទើប​ខំព្យាយាម​ហាត់​បន្ថែម​ទាំង​ការ​ចម្រៀង​-​ក្បាច់​រាំ។

តារា​ចម្រៀង​លោក ជុំ លី​ណូ បន្ទាប់ពី​ប្រើ​ស្ទីល​រាំរែក​បែប​ប្លែកៗ​ចម្លង​ស្ទីល​យក​តាម​តារាចម្រៀង​បរទេស​ល្បីឈ្មោះ​លោក​ម៉ៃ​ឃើ​ល​ជែក​សុ មក​នោះ​ឃើញថា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​នឹង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​បញ្ចេញ​ក្បាច់​រាំ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ទាំង​នៅ​លើ​ស្ថានីយ​ន៍​ប៉ុស្តិ៍​ទូរទស្សន៍ និង ការ​ចេញ​ចម្រៀង​តាម​ខេត្ត​មួយ​ចំ​នួន​៕

T-08-01-15-ggggg-full



T-08-01-15-gggg-full

T-08-01-15-gg-full


ជុំ លី​ណូ នៅ​តែ​មាន​ឱកាស​កើប​លុយ​ទោះបី​រដូវភ្លៀង​ចូលមក​ដល់​

Post a Comment

0 Comments

Close Menu