Ad Code

ឱក​បូរី​បង្ហាញមុខ​ប្តី ​និង​ភាព​ហ៊ឺហា​ស្ទើរ​គ្រប់​កម្មវិធី​សិល្បៈ

ភ្នំពេញ​ ៖ ​បើ​ទោះ​បី​អតីត​តារា​ចម្រៀង​អ្នកនាង​ឱក បូរី​បាន​បញ្ចប់​អាជីព​ជា​អ្នក​សិល្បៈ​ទាំងស្រុង​ក៏ដោយ ​ក៏​គេ​នៅតែ​ឃើញ​វត្តមាន​របស់​នាង​និង​ស្វាមី​តែងតែ​បណ្ដើរ​គ្នា​ចូលរួម​នៅ​ក្នុង​កម្មវិធី​សិល្បៈ កម្មវិធី​ជប់លៀង​ជាដើម​ ដោយ​មិន​លាក់លៀម ​ដែល​ខុស​ពី​តារា​សិល្បៈ​រួម​ជំនាន់​អ្នកនាង​ពេជ្រ ច័ន្ទ​បូរ​មី និង​អ្នកនាង​ស្រី​តូច ចំណាន។

អ្នក​នាង​ឱក បូរី​កំពុងតែ​រស់នៅ​លើ​គំនរ​ទ្រព្យ​ដ៏​ស្តុកស្តម្ភ​ និង​ទទួល​បាន​នូវ​ការ​ថ្នាក់ថ្នម​ពី​ស្វាមី​យ៉ាង​ផ្អែមល្ហែម​ផង​ដែរ ហើយ​រាល់​ការ​បង្ហាញមុខ​នៅ​ក្នុង​កម្មវិធី​មិត្តភក្តិ​អ្នក​សិល្បៈ​មួយ​ចំនួន​នោះ​នាង​បាន​បង្ហាញ​នូវ​ភាព​ហ៊ឺហា ​និង​ភាព​ស្រស់​ស្អាត​រំលេច​ដោយ​មាស​ពេជ្រ​ទាំង​ឈុតៗ​ជិះ​ឡាន​ទំនើប​ៗ ​ជាពិសេស​មាន​អង្គរក្ស​ហែហម​អម​ដំណើរ​ឆ្វេង​ស្ដាំ​ថែម​ទៀត​ផង ​ជាក់ស្ដែង​ដូចជា​ថ្ងៃ​ការ​ប្អូនប្រុស​របស់​ពិធី​ការិនី​យុគ ចិន្តា​គេ​ឃើញ​អ្នកនាង​ឱក បូរី កូនស្រី ​និង​ស្វាមី​ចុះ​ពីលើ​ឡាន​តម្លៃ​កប់​ពពក​ដោយមាន​អង្គរក្ស​បើកទ្វារ​ឲ្យ​ដែល​មើល​ទៅ​ពិតជា​គួរ​ឲ្យ​ច្រណែន​នឹង​នាង​ណាស់។

ទោះជា​អតីត​តារា​សិល្បៈ​ ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​អ្នកនាង​ឱក បូរី​មិន​ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​នាង​ក្តី ​ក៏​គេ​អាច​កាត់​ស្មាន​បាន​ថា នាង​កំពុង​តែមាន​សុភមង្គល​ខ្លាំងណាស់​សាច់ឈាម​ស្រស់ថ្លា​តាមរបៀប​អ្នករស់នៅ​ក្នុង​វិឡារ​ដ៏​ស្កឹមស្កៃ​។ បើ​តាម​មិត្តភក្តិ​ជិតដិត​របស់​នាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឱក បូរី​នាង​ពិត​ជាង​មាន​សំណាង​ណាស់​ដែល​មាន​ស្វាមី​ស្រឡាញ់​ថ្នាក់ថ្នម​ផ្តល់​នូវ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​នាង មិន​តែប៉ុណ្ណោះ​ថែម​ទាំង​បាន​បណ្តើរ​គ្នា​ដូច​គូស្នេហ៍​កំលោះ​ក្រមុំ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​តូច​ធំ​ថែម​ទៀត​ផង។

ប្រភព​បន្ត​ទៀត​ថា ក្រោយពេល​បាន​ដក​ខ្លួន​ពី​អាជីព​សិល្បៈ​ជាង​មួយ​ទសវត្សរ៍​មកនេះ​អ្នកនាង​ឱក បូរី​បាន​សាង​ចំណង​ស្នេហ៍​ស្ងាត់ៗ​ជាមួយ​ស្វាមី​ឈ្មោះ​ស៊ុត តារា ​ដែល​ជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​កូន​ស្រី​៣​នាក់​ទៅ​ហើយ។ គេ​និយាយ​ទៀត​ថា «​ឱក បូរី​នាង​ពិត​ជា​មាន​វាសនា​ខ្ពស់​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ក្លាយ​ទៅ​ជា​សេដ្ឋីនី​ដោយ​មិន​ដឹង​ខ្លួន»៕

ឱក​បូរី​បង្ហាញមុខ​ប្តី ​និង​ភាព​ហ៊ឺហា​ស្ទើរ​គ្រប់​កម្មវិធី​សិល្បៈ

Post a Comment

0 Comments

Close Menu