ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា របាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ១៥ករណី ឃាត់ ៥៧នាក់ (ស្រី ៨នាក់) វត្ថុតាងចាប់ យកសរុប មេតំហ្វេតាមីន (ice) ២៣៤,៨៥ក្រាម និង២៧កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ ៧ករណី ឃាត់ ៤៦នាក់ (ស្រី ៨នាក់) និងប្រើប្រាស់ ៨ករណី ឃាត់ ១១នាក់ (ស្រី ០នាក់) ។ អនុវត្តន៍ដីកា៖ ដីកា ១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់។ អាវុធហត្ថ៖ បង្ក្រាបជួញដូរ ២ករណី ឃាត់ ៣៣នាក់ (ស្រី ៨នាក់)។ អ្នកមានផ្ទុកសារធាតុញៀន ១១នាក់ ជួញដូរ ០នាក់/៤៦នាក់ និងប្រើប្រាស់ ១១នាក់/១១នាក់ ។
លទ្ធផលទាំងអស់បង្ក្រាបដោយ ១០អង្គភាព រួមមាន Police : ៩អង្គភាព ១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។ ២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកice ៣កញ្ចប់តូច។ ៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកice ១៨៧,០៧ក្រាម។ ៦ / កណ្ដាល៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧ /ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២៣កញ្ចប់តូច។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកice ១កញ្ចប់តូច។ PM : ២អង្គភាព ១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៣,២៥ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣០នាក់ ចាប់យកice ៤៤,៥៣ក្រាម។
លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ សរុប 652ករណី ឃាត់មនុស្ស 1559នាក់ ស្រី 140នាក់ (ជនបរទេស 37នាក់ ស្រី 10នាក់ មាន 5សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 399ករណី ឃាត់ 777នាក់ (ស្រី 67នាក់) និងប្រើប្រាស់ 253ករណី ឃាត់ 782នាក់ (ស្រី 73នាក់)។
អនុវត្តន៍ដីកា៖ 19ដីកា ឃាត់ 19នាក់ (ស្រី 1នាក់) សារធាតុញៀន គ្រប់ប្រភេទ 44Kg 635,38g កញ្ឆាក្រៀម 21663ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 5គ្រឿង ម៉ូតូ 104គ្រឿង ទូរស័ព្ទ 417គ្រឿង ជញ្ជីង 23គ្រឿង ។
ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមីនា ឆ្នាំ២០១៩ សរុប 693ករណី ឃាត់មនុស្ស 1369នាក់ ស្រី 100នាក់ (ជនបរទេស 17នាក់ ស្រី 2នាក់ មាន 4សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 458ករណី ឃាត់ 837នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 235ករណី ឃាត់ 532នាក់ (ស្រី 31នាក់)។ អនុវត្តន៍ដីកា៖ 19ដីកា ឃាត់ 19នាក់ (ស្រី 0នាក់) សារធាតុញៀនគ្រប់ប្រភេទ 31Kg 449,7g កញ្ឆាក្រៀម 16622ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 4គ្រឿង ម៉ូតូ 180គ្រឿង ទូរស័ព្ទ 514គ្រឿង ជញ្ជីង 29គ្រឿង និង អាវុធវែង 2ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សរុប 2166ករណី ឃាត់មនុស្ស 4689នាក់ ស្រី 385នាក់ (ជនបរទេស 121នាក់ ស្រី 28នាក់ មាន 7សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 1322ករណី ឃាត់ 2458នាក់ (ស្រី 221នាក់) និងប្រើប្រាស់ 844ករណី ឃាត់ 2231នាក់ (ស្រី 164នាក់) ។ អនុវត្តន៍ដីកា៖ 69ដីកា ឃាត់ 69នាក់ (ស្រី 3នាក់) សារធាតុញៀន គ្រប់ប្រភេទ 322Kg 428,5g និង 219កញ្ចប់តូច កញ្ឆាក្រៀម 45919ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ត15គ្រឿង ម៉ូតូ 460គ្រឿង ទូរស័ព្ទ 1420គ្រឿង ជញ្ជីង 91គ្រឿង និង អាវុធវែង 2ដើម៕
Source: Kampuchea Thmey Daily
0 Comments