Ad Code

មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ ត្រូវបាន​ផ្តន្ទាទោស​នៅក្នុង​ការកាត់ក្តី​លើ​ចលនា​ឆ័​ត្រ



សកម្មជន​ក្រុង​ហុងកុង​មួយក្រុម​ ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ បន្ទា​ប់​ពី​ការកាត់ទោស​កាលពី​ថ្ងៃ​អង្គារ​ពីបទ​ចោទប្រកាន់ “​រំខាន​ជា​សាធារណៈ​” សម្រាប់​តួនាទី​របស់​ពួកគេ​ក្នុង​ការរៀបចំ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដែល​បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ត្រូវ​ជាប់គាំង​រយៈពេល​ច្រើន​ខែ​ហើយ​បាន​បង្ក​ការខឹង​សម្បា​ចំពោះ​ទីក្រុង​ប៉េកាំង​។​

ការផ្តន្ទាទោស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការកាត់ក្តី​មួយ​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាថ្មី​អំពី​សេរីភាព​ដែល​កំពុង​ធ្លាក់ចុះ​នៅក្រោម​ការអះអាង​របស់​ប្រទេស​ចិន​ដែល​បាន​ច្រានចោល​ការទាមទារ​រប​ស់​អ្នកក្រុង​ហុងកុង​ចំពោះ​ការស្នើសុំ​ឲ្យ​មានការ​បញ្ចេញមតិ​កាន់តែច្រើន​។​

សកម្មជន​ចំនួន​៩​នាក់​ត្រូវបាន​កាត់ទោស​កាលពី​ថ្ងៃ​អង្គារ​ពីបទ​ចោទប្រកាន់​យ៉ាងហោចណាស់​មួយ​ករណី​នៅក្នុង​ការកាត់ក្តី​មួយ​ក្រោម​ច្បាប់​រំខាន​សាធារណៈ​សម័យ​អាណានិគម​ជុំវិញ​ការចូលរួម​របស់​ពួកគេ​ក្នុង​ចលនា​ឆ័​ត្រ​ឆ្នាំ​២០១៤​ដែល​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​សម្រាប់​មេដឹកនាំ​ទីក្រុង​នេះ​។​

វា​គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​មួយ​លើ​ជំរំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​គេ​មើលឃើញថា​មាន​បុគ្គល​សំខាន់ៗ​ត្រូវ​ជាប់ពន្ធនាគារ​ឬ​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ជា​សមាជិកសភា​ចាប់តាំងពី​ចលនា​នៃ​ការមិន​គោរព​ច្បាប់​ស៊ីវិល​របស់​ពួកគេ​បាន​រំខាន​ទីក្រុង​នេះ​ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ទទួលបាន​សម្បទាន​ណាមួយ​។​

ក្នុងចំណោម​សមាជិក​លេចធ្លោ​បំផុត​នៃ​ក្រុម​នេះ​ដែល​ត្រូវបាន​កាត់ទោស​គឺមាន​សាស្ត្រាចារ្យ​សង្គមវិទ្យា​ឈ្មោះ Chan Kin-man អាយុ​៦០​ឆ្នាំ​, សាស្ត្រាចារ្យ​ច្បាប់​ឈ្មោះ Benny Tai អាយុ​៥៤​ឆ្នាំ​និង​រដ្ឋមន្ដ្រី​បាទី​ស្ទ​ឈ្មោះ Chu Yiu-ming អាយុ​៧៥​ឆ្នាំ​។ ឥឡូវនេះ អ្នក​ទាំងអស់​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​។​

អ្នក​ទាំងបី​បាន​បង្កើត​ចលនា​ប្រជាធិបតេយ្យ “Occupy Central” ក្នុង​ឆ្នាំ​២០១៣​ដែល​បាន​ចូលរួម​ជាមួយ​ចលនា​ឆ័​ត្រ​ដែល​ដឹកនាំ​ដោយ​និស្សិត​។​

អ្នក​ទាំងបី​ត្រូវបាន​គេ​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ផ្សំគំនិត​ដើម្បី​បង្ក​ការរំខាន​ជា​សាធារណៈ​។​ ​ក្នុងចំណោម​ជនជាប់ចោទ​ចំនួន​៦​នាក់​នៅ​សេសសល់​ដែលជា​ក្រុម​មេដឹកនាំ​តវ៉ា​វ័យក្មេង​រួមទាំង​សមាជិកសភា​ពីររូប​ផងដែរ​នោះ​គឺ​សុទ្ធតែ​ត្រូវបាន​ផ្តន្ទាទោស​យ៉ាងហោចណាស់​មួយ​ករណី​ពីបទ​រំខាន​ជា​សាធារណៈ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu