ជើងម្ខាងរបស់អ្នកសម្អាតអនាម័យម្នាក់ត្រូវបានកាត់ចេញ ក្រោយជាប់ក្នុងជណ្ដើរយន្តផ្សារទំនើបមួយក្នុងទីក្រុងសៀងហៃ ប្រទេសចិនកាលពីម្សិលមិញ។
អ្នកសម្អាតអនាម័យវ័យ៣៥ឆ្នាំ លោកសាង ស៊ីសេង បានកំពុងសម្អាតជណ្ដើរយន្តកាលពីល្ងាចថ្ងៃសៅរ៍ ក្នុងផ្សារទំនើប Cloud Nine Shopping Mall របស់ទីក្រុងសៀងហៃ។
តាមវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីលោកសាង ដាក់អំបោសសម្អាតលើបន្ទះជណ្ដើរយន្តជាន់លើគេបំផុតដើម្បីជូតសម្អាតតាមកាំ។ លោកបានជាន់ពីលើបន្ទះ ភ្ជាប់ជណ្ដើរយន្ត ភ្លាម នោះក៏ស្រាប់តែធ្លាក់ជាប់ក្នុងចន្លោះរវាង ជណ្ដើរយន្ត និងបន្ទះដែកផ្ទៃខាងលើជណ្ដើរយន្តតែម្ដង ក្រោយមករអិល ហើយជើងរបស់ លោកខាងឆ្វេងបានធ្លាក់ចូលក្នុងចន្លោះប្រអប់ ជណ្ដើរ។
លោកសាង អាចបញ្ឈប់ជណ្ដើរយន្តបាន ដោយចុចប៊ូតុងសង្គ្រោះបន្ទាន់ពណ៌ក្រហម និង ត្រូវបានរំដោះជើងរបស់លោកចេញដោយក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ២០នាទីក្រោយ។ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុង ស្រុកមួយ ជាទីដែលជើងរបស់លោកត្រូវបាន កាត់ចេញ។
លោកសាង ដែលកំពុងធ្វើការនៅផ្សារទំនើបមិនដល់៣ខែផងនោះ បាននិយាយថា លោក បានធ្លាក់ចូលក្នុងចន្លោះប្រអប់ជណ្ដើរយន្ត ខណៈកំពុងដំណើរការភ្លាមនោះលោកក៏បានប្រញាប់ចុចប៊ូតុងពណ៌ក្រហម ដើម្បីបញ្ឈប់។ យោងតាមប្រភពពីផ្សារទំនើបឲ្យដឹងថា ជណ្ដើរយន្តនេះត្រូវបានផលិតក្នុងឆ្នាំ២០០៤ និងទើបតែពិនិត្យផ្នែកសុវត្ថិភាពចុងក្រោយបង្អស់ កាលពីខែមិថុនា កន្លងទៅនេះ៕
ជើងរបស់អ្នកសម្អាតអនាម័យត្រូវបានកាត់ បន្ទាប់ពីឧប្បត្ដិហេតុជណ្ដើរយន្តផ្សារទំនើបនៅចិន
0 Comments