Ad Code

ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​រង​ការ​ចាក់​សម្លាប់​ នៅ​ពេល​ដើរ​ដង្ហែ​ក្បួន​ប្រកប​ដោយ​មោទនភាព

នៅក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ភេរវកម្ម​ក្នុង​ប្រទេស​នោះ រដ្ឋាភិបាល​អ៊ីស្រាអែល​ បាន​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​ប្រើ​ឥទ្ធិ​ពល​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ឃុំឃាំង មិនចាំបាច់​មានកា​របើកសវនាការ​ជំនុំ​ជម្រះ ដែល​ក្នុង​នោះ​រួម​មានទាំង​ជន​ជាប់​សង្ស័យ​ពី​បទ​ប្រព្រឹត្ដ​ភេរវកម្ម​ជាជនជាតិ​ជ្វីហ្វ។

ករណី​នេះ​កើត​មាន​ឡើង​ ខណៈ​ពេល​ដែល​ក្មេង​ស្រី​ម្នាក់​រង​ការ​ចាក់​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​ ដោយសារ​ជនជាតិ​ជ្វីហ្វ​រ៉ាឌីកាល់ម្នាក់ នៅឯ​​កា​រដើរដង្ហែ​ក្បួនដ៏​សប្បាយ​រីករាយ​នៃ​មនុស្ស​ ដែល​និយម​ប្រតិព័ទ្ធ​ភេទដូចគ្នា​មួយ​ ហើយ​បាន​ស្លាប់​ទៅ​ដោយ​សារ​តែរង​របួស​ធ្ងន់​ពេក។

ក្មេងស្រី​ដែល​មាន​អាយុ​១៦ឆ្នាំ​ ឈ្មោះ Shira Banki រង​របួស​យ៉ាងធ្ងន់ ដោយសារ​តែ​ជន​ជ្វីហ្វ​អ័រតូដុក​ម្នាក់ រួម​ជាមួយ​គ្នីគ្នា​៥នាក់​ផ្សេង​ទៀត ប្រព្រឹត្ដ​នៅក្នុង​ពិធី​ដើ​រដង្ហែ​ជាក្បួន​នៃក្រុម​មនុស្ស​ដែលនិយម​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នេះ នៅ​ក្រុង​ហ្សេ​រុយ​សាឡឹម កាលពីថ្ងៃ​ព្រហស្បតិ៍។ រឿង​នេះ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ការកោះប្រជុំ​គណៈ​រដ្ឋមន្ដ្រី​មួយ ដោយ​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល លោក​ Benjamin Netanyahu ដែលជំរុញ​ឲ្យ​មានការ​តបត​ជាផ្លូវការ​ដើម្បី​ទប់​ទល់​ទៅនឹង​អំពើ​ហិង្សា​ក្នុ​ងប្រទេសនោះ។

នេះត្រូវ​បាន​ចាត់ទុក​ថា ជាការ​ឃុំខ្លួន​តាម​នីតិវិធី​រដ្ឋ​បាល​ដែល​អនុញ្ញាត​ឲ្យអាជ្ញាធរ​ឃុំ​ខ្លួន​​ជន​ជាប់​សង្ស័យ​ រយៈ​ពេល​លើស​ពី​៦ខែ ដោយ​មិន​ចាំ​បាច់​ជាប់​បន្ទុក​ចោទ​ប្រកាន់អាស្រ័យ​​ទៅតាម​ការ​សម្រេច​ដោយ​រដ្ឋមន្ដ្រី​ក្រសួង​​យុត្ដិ​ធម៌​អ៊ីស្រាអែល។

នៅ​ពេល​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​កាលពី ពេលថ្មីៗនេះ លោក​ Netanyahu បាន​លើក​ឡើង​ថា យើង​ត្រូវ​បាន​កំណត់​ចំពោះ​កា​រប្រយុទ្ធ​តបត​ទៅ​នឹង​អំពើ​ប្រឆាំង​ដោយ​បាតុកម្ម​ ព្រោះ​តែ​ការ​ស្អប់​ ការនិយម​បក្ស​ណាមួយ​ហួស​ហេតុ​ពេក ព្រមទាំង​រាល់​អំពើ​ភេរវកម្ម​និយម​បង្ក​ឡើង​មិន​ថា មកពី​ខាង​ណានោះទេ។

នៅត្រង់​ចំណុច​នេះហើយ​ មានជនប៉ាឡេ​ស្ទីន​ដល់ទៅជាង​៥,០០០នាក់ ដែល​រងការ​ចាប់ឃុំឃាំង​ដោយ​នីតិវិធីរដ្ឋបាល ប៉ុន្ដែ​មិន​មាន​ជន​អ៊ីស្រាអែលឡើយ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ពីក្រុម​សិទ្ធិ​មនុស្ស​អ៊ីស្រាអែល​ B’Tselem ឲ្យ​ដឹង​នោះ៕

Reuters


ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​រង​ការ​ចាក់​សម្លាប់​ នៅ​ពេល​ដើរ​ដង្ហែ​ក្បួន​ប្រកប​ដោយ​មោទនភាព

Post a Comment

0 Comments

Close Menu