Ad Code

ផ្ទុះ​កំហឹង​ក្នុង​ទីក្រុង New Delhi នៅ​ពេល​ដែល​តុលាការ​កំពូល​សម្រេច​មិន​បន្ត​កាត់ទោស​អ្នក​រំលោភ​ក្មេងស្រី​

តុលាការ​កំពូល​នៃ​ប្រទេស​ឥណ្ឌា​បានសម្រេច​ថា ខ្លួន​គ្មាន​អំណាច​ក្នុង​ការ​ឃុំខ្លួន​បុរស​ម្នាក់ ក្មេង​ជាង​គេ​បំផុត​ដែល​បាន​ផ្តន្ទាទោស​នៃ​ការរំលោភ​បូក​សម្លាប់​ឆ្នាំ​២០១២​នៅ​លើ​ឡានក្រុង Delhi បាន​នោះ​ទេ​។ បុរស​ម្នាក់​នេះ​ត្រូវ​បាន​ដោះលែង​ពី​គុក​ ខណៈ​ពេល​ដែល​ពលរដ្ឋ​ឥណ្ឌា​បាន​ចេញ​មក​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​។​



បុរស​រូប​នេះ​គឺ​មាន​អាយុ​ត្រឹមតែ​១៨​ឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​នៃ​ការ​កាត់​ទោស​។ លោក​ត្រូវ​ជាប់ទោស​បី​ឆ្នាំ​ហើយ​ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​ផ្តល់​កន្លែង​ឲ្យ​ស្នាក់នៅ​។​



ប៉ូលិស​បាន​រាយការណ៍​ថា លោក​ជា​អ្នក​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​បំផុត​ក្នុងចំណោម​អ្នក​វាយប្រហារ​ដែល​បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់​ចំនួន​ពីរ​ដង ​នៅ​ពេល​ដែល​នាង​បាន​សន្លប់​ ហើយ​បើ​យោង​តាម​របាយ​ការណ៍​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ហែក​ពោះវៀន​របស់​នាង​ចេញ​ដោយ​ដៃទទេ​របស់​គាត់​។​



ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​ឪពុកម្ដាយ​របស់​ជន​រង​គ្រោះ​បាន​ធ្វើ​ការ​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ទី​ក្រុ​ង Delhi ដោយ​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ការ​អត់ឱន​ដល់​បទឧក្រិដ្ឋ​នេះ​ ដែល​បាន​បង្ក​ឲ្យ​មាន​កំ​ហឹង​នៅក្នុង​ប្រទេស​ឥណ្ឌា ​និង​បាន​ចោទ​ជា​បញ្ហា​នៃ​ការរំលោភ​សេពសន្ថវៈ​ក្នុង​ប្រទេស​នេះ​។​



ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​លើ​រថយន្តក្រុង​មួយ​គ្រឿង​ ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ទីក្រុង Delhi ក្នុង​ឆ្នាំ ២០១២។ នាង Jyoti Singh ជា​និស្សិត​ម្នាក់​អាយុ​២៣​ឆ្នាំ​ត្រូវ​បាន​រំលោភ​ដោយ​ហិង្សា​ពី​សំណាក់​ក្រុម​បុរស​ចំនួន​ប្រាំមួយ​នាក់​។



ពីរ​សប្ដាហ៍​ក្រោយមក​នាង Singh បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​ដោយ​របួស​ខាងក្នុង​។​



អំពើ​ហិង្សា​នៃ​ការវាយប្រហារ​នេះ​បាន​ទាញ​យក​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ពិភពលោក ។


ប្រទេស​ឥណ្ឌា​បាន​ណែនាំ​ច្បាប់​រំលោភ​សេពសន្ថវៈ​តឹងរ៉ឹង​ជាង​មុន​ ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​រិះ​គន់​ និង​បាន​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស​ប្រហារជីវិត​។​



ការ​ជាប់​ទោស​ជា​អតិបរមា​សម្រាប់​ការ​ចាប់​រំលោភ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​លើក​មុន​គឺ​មាន​រយៈ​ពេ​ល​១០​ឆ្នាំ ​ប៉ុន្តែ​ត្រូវ​បាន​បង្កើន​ដល់​២០​ឆ្នាំ​។ ការ​លួច​មើល​គេ​រួមរក្ស ការ​ឈ្លប​ចាប់​ និង​កា​រជួញដូរ​ស្ត្រី​គឺ​ត្រូវ​ជាប់​បទល្មើស។​



បុរស​ចំនួន​បួន​នាក់​ក្នុងចំណោម​នោះ​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ ខណៈ​ដែល​បុរស​ទី​ប្រាំ​បាន​ស្លា​ប់​នៅក្នុង​គុក​។ វា​ត្រូវ​បាន​គេ​សង្ស័យ​ថា តើ​វា​ជា​ករណី​អត្តឃាត​ ឬ​ឃាតកម្ម​។



គួរ​បញ្ជាក់​ថា និស្សិត​ប្រមាណ​ជា​២០០០០​នាក់​នៅ​ទីក្រុង Bangalore បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ចុះហត្ថលេខា​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ដោះ​លែង​អ្នក​រំលោភ​ក្មេងស្រី​នេះ​។


សហភាព​និស្សិត​ជាតិ​នៃ​ប្រទេស​ឥណ្ឌា​សង្ឃឹមថា នឹង​រៀបចំ​ឲ្យ​មាន​ការ​តវ៉ា​កាន់​តែ​ច្រើន​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា​៕


RT




ផ្ទុះ​កំហឹង​ក្នុង​ទីក្រុង New Delhi នៅ​ពេល​ដែល​តុលាការ​កំពូល​សម្រេច​មិន​បន្ត​កាត់ទោស​អ្នក​រំលោភ​ក្មេងស្រី​

Post a Comment

0 Comments

Close Menu