Ad Code

ការ​ពាក់​មួក​សុវត្ថិភាព ​នៅ​ក្នុង​ខេត្ត​សីហនុ​​អាច​នឹង​មាន​ការ​កើនឡើង​ នៅ​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៦​ខាងមុខនេះ​

ព្រះសីហនុ ៖ ការ​ពាក់​មួក​សុវត្ថិភាព ​នៅ​ក្នុង​ខេត្ត​សីហនុ​ អាច​នឹង​មាន​ការ​កើន​ឡើង​រហូតដល់​ជាង​៦០​ភាគរយ​នៅ​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៦ ​ដោយសារ​ទូទាំង​ប្រទេស​កម្ពុជា​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក្នុង​នោះ​នគរបាល​ចរាចរណ៍​នឹងធ្វើ​ការផាកពិន័យ​១៥០០០​រៀល​ចំពោះ​ជន​ណា​ដែល​មិន​ពាក់មួក​សុវត្ថិភាព។


លោក អ៊ី សុខា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សណ្តា​ប់​ធ្នាប់​សាធារណៈ​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ដោយ​ជឿជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ថ្ងៃទី​១​ខែ​១​ឆ្នាំ​២០១៦​ខាងមុខនេះ​ចំពោះ​ការពាក់​មួកសុវត្ថិភាព​នឹងមាន​ការកើនឡើង ដោយសារ​តែមាន​ការចូល​រួម​ផ្សព្វផ្សាយ​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ពត៌មាន​ជាតិ​និង​អន្តរជាតិ​រួមទាំង​មានការ​ចូលរួម​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។​ទន្ទឹមនឹងនោះ​គឺ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​បានធ្វើ​ឡើង​ព្រមៗ​គ្នា​ទូទាំងប្រទេស​កម្ពុជា​តែម្តង​។ លោក​បញ្ជាក់ទៀតថា កាលពីមុន ប្រជាពលរដ្ឋ​គាត់​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ប្រមាណ​តែ​៣០​ភាគរយ​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ឃើញថា​មានការ​កើនឡើង​ហើយ​លោក​សង្ឃឹមថា​នៅ​ថ្ងៃ​ខាងមុខ​ការពាក់​មួកសុវត្ថិភាព​នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​ការកើនឡើង​ជាង​៦០​ភាគរយ។

​លោក អ៊ី សុខា បាន​ប្រាប់​ឲ្យ​ដឹង​ខណៈពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារពត៌មាន​រួម​នឹង​មន្ត្រីនគរបាល​ចុះ​ត្រួតពិនិត្យ​គោលដៅ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​រាត្រី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥។


យើង​សង្កេត​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ជិត​ដំណាច់​ឆ្នាំ​២០១៥​នេះ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ចាប់ផ្តើម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ធ្វើឡើង​ទូទាំង​ប្រទេស​កម្ពុជា​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​មន្ត្រី ​ដែល​មាន​សមត្ថកិច្ច មន្ត្រី​នគរបាល​ចរាចរណ៍ អង្គការ​សង្គម​ស៊ីវិល​នានា ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អនុវត្តន៍​នូវ​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦​។​


ដោយឡែក​នៅក្នុង​ខេត្ត​ព្រះសីហនុ​ក៏​មិន​ខុសពី​បណ្តា​ខេត្ត​ផ្សេងទៀត​និង​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ លោក សុខ ផន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ខេត្ត​ព្រះសីហនុ​យើង​ក៏បាន​ខំ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១ ​ខែមករា​ឆ្នាំ​២០១៦​ទៅដល់​សហគមន៍​និង​សាលារៀន​នានា​ដើម្បី​ឲ្យ​ប្រជាជន​គាត់​បាន​យល់ អំពី​គោលការណ៍​នៃ​ការអនុវត្ត​ច្បាប់​។ ជាពិសេស​ការផាកពិន័យ​១៥០០០​រៀល​ចំពោះ​ជន​ណា​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ និង​អ្នក​ជិះ​ពីក្រោយ​ក៏​ធ្វើ​ការ​ពិន័យ​ផងដែរ៕
Nita-25-A-76-Full


Nita-25-A-77-Full



ការ​ពាក់​មួក​សុវត្ថិភាព ​នៅ​ក្នុង​ខេត្ត​សីហនុ​​អាច​នឹង​មាន​ការ​កើនឡើង​ នៅ​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៦​ខាងមុខនេះ​

Post a Comment

0 Comments

Close Menu