តារាងបានធ្វើរួចរាល់អស់ហើយ ហើយក៏បានពិនិត្យមើលវា ២ លើកផងដែរ ដើម្បីស្វែងរកអ្នក ដែលឈានមុខគេក្នុងការទទួលបានតំណែងជាកីឡាករបាល់ទាត់ឆ្នើមពិភពលោក។
យោងតាមការស្ទង់មតិមួយបានឲ្យដឹងថា កីឡាករ Lionel Messi របស់ក្លិប Barcelonaបាននាំមុខតារាស៊ូពើស្តា Cristiano Ronaldo របស់ក្លិបយក្ស Real Madrid អំឡុងការបោះឆ្នោតមតិដ៏សម្ងាត់មួយ បើទោះជាគេមិនទាន់បានប្រកាសឲ្យដឹងជាផ្លូវការណ៍ក៏ដោយ។
សូមបញ្ជាក់ថា គណៈវិនិច្ឆ័យ ដែលមានសមាជិក ១២៣ រូបមកពីបណ្តាប្រទេសចំនួន៤៩ នឹងធ្វើការបោះឆ្នោតដោយសម្ងាត់ ដើម្បីស្វែងរកកីឡាករបាល់ទាត់ ដែលបានកសាងស្នាដៃ និងសមិទ្ធិផលច្រើនជាងគេអំឡុងពេល ១ ឆ្នាំ។
តែបើយោងតាមប្រភពព័ត៌មានដំបូង បើទោះបីជាមិនទាន់ផ្លូវការណ៍យ៉ាងណាក្តី កីឡាករ Messi ត្រូវបានគេលើកបន្តុបបណ្តោះអាសន្នជាកីឡាករឆ្នើមពិភពលោករបស់ FIFAពោលគឺលោកឈរនៅលើតារាងចង់បានកាសែតអង់គ្លេស Guardian តែម្តង ក្រោយពេលគាត់មាននូវរដូវកាលដ៏អស្ចារ្យមួយក្នុងក្រុម Barcelona ជាកន្លែងដែលគាត់បានជួយក្រុមមួយនេះ ឈ្នះជើងឯកបាល់ទាត់កំពូលៗជាច្រើន អំឡុងរដូវកាលឆ្នាំ ២០១៤-១៥ ដែលក្នុងនោះរួមមានទាំងជើងឯក Club World Cup ដែលក្រុមរបស់គាត់ទើបបានឈ្នះ កាលពីថ្ងៃអាទិត្យមុននេះ នៅក្នុងប្រទេសជប៉ុន។
ការព្យាករណ៍បានលើកឡើងទៀតថា ដោយឡែក កីឡាករ Ronaldo ដែលជាម្ចាស់គ្រងតំណែងបាល់មាសពិភពលោក កាលពីរដូវកាលមុន ឈរនៅលេខ ២ ហើយកីឡាករ Neymarដែលទើបតែមានអាយុ ២៤ ឆ្នាំនោះ ជាប់ចំណាត់ថ្នាក់លេខ ៣។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលពិតប្រាកដទៅជាយ៉ាងណានោះ គេនឹងបន្តរង់ចាំមើលសិន មុនពេលដែលមានពិធីផ្លូវការណ៍ដែលនឹងធ្វើនៅក្នុងទីក្រុង Zurich របស់ប្រទេសស្វីស នាថ្ងៃទី ១១ មករា ឆ្នាំ ២០១៦ ខាងមុខនេះ៕
កីឡាករ Lionel Messi នាំមុខ Cristiano Ronaldo ក្នុងការក្លាយជាតារាបាល់ទាត់ឆ្នើមពិភពលោក
0 Comments