Ad Code

អ្នកវិនិយោគ​កូរ៉េ​នៅតែ​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​ក្រុមហ៊ុន​ចិន​ឈរ​លំដាប់​លេខ​១​ផ្នែក​សាងសង់

ភ្នំពេញ ៖ រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ អ្នក​វិនិយោគ​កូរ៉េ​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ​១ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើទោះជា​ពេល​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យនេះ​ក្តី​។​


​លោក​ហ៊ុយ ណា​រ៉ា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី​២៣ ធ្នូ​កន្លងមក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០០​មករ​ហូត​មកទល់ពេលនេះ អ្នកវិនិយោគ​កូរ៉េ​នៅតែ​ឈានមុខ​គេ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយមាន​ទុនវិនិយោគ​ចំនួន​១៥៦១​លាន​ដុល្លារ​អាមេរិក និង​មាន​ក្រុមហ៊ុន​សរុប​ចំនួន​៤៨​ក្រុមហ៊ុន ។ ចំណែក​ក្រុមហ៊ុន​ចិន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ចំនួន​១៣៥​ក្រុមហ៊ុន ស្ថិតនៅក្នុង​សុពលភាព​ចំនួន​៨៣ និង​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​៩៤៦​លាន​ដុល្លារ​អាមេរិក​។​


លោក​សូត្រ ពង្ស​វិចិត្រ​ប្រធានការិយាល័យ​បែបបទ​អាជីវកម្ម​នៃ​នាយកដ្ឋាន​សិក្សា​គំរោង​ប្លង់ នៃ​អគ្គនាយកដ្ឋាន​សំណង់​បាន​ថ្លែង​ឲ្យ​ថា ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជីរ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ក្រុមហ៊ុន​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​១ ក្រុមហ៊ុន​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​ទី​២ ក្រុមហ៊ុន​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​៣ ដោយមាន​ក្រុមហ៊ុន​ចំនួន​មក​ចុះបញ្ជីរ​ចំនួន​៣៨ និង​ស្ថិត​នៅមាន​សុពលភាព​ចំនួន​២៥ ក្រុមហ៊ុន​ទី​៤ ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ចុះបញ្ជីរ​ចំនួន​៣៥ និង​ស្ថិត​នៅមាន​សុពលភាព​ចំនួន​២៦ និង​ក្រុមហ៊ុន​ជាប់​ចំណាត់ថ្នាក់​ទី​៥ គឺ​ក្រុមហ៊ុន​ថៃ ដែលមាន​ក្រុមហ៊ុន​ចំនួន​៣២ និង​ស្ថិត​នៅមាន​សុពលភាព​ចំនួន​១៩​។​


​លោក​បន្តថា “​ក្រុមហ៊ុន​ទាំងនេះ​ភាគច្រើន​ពួកគេ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​មួយចំនួនទៀត​ជា​ក្រុមហ៊ុន​សា​សាងសង់ និង​សិក្សា​គំរោង​ប្លង់”។


​    ​ទោះជា​យ៉ាងណា​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​យល់ឃើញ​ផ្ទុយ​ពីនេះ ដោយ​លោក​បាន​ថ្លែងថា បើ​និយាយ​ពី​ទឹកប្រាក់​ដែល​ហូរ​ចូលមកក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នាពេល​ថ្មីៗ​នេះ គឺ​អ្នកវិនិយោគ​ជនជាតិ​ចិន ព្រោះ​មាន​ដី​និង​គំរោង​ជាច្រើន​ដែល​បានចាប់ផ្តើម​វិនិយោគ និង​សាងសង់​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ចិន​មួយ​បាន​ទិញ​ដី​៨​ហិកតា​នៅ​បឹងកក់ ទិញ​សណ្ឋាគារ​រណសិរ្ស និង​ទិញ​ដី​នៅ​ទល់មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ​រាប់រយ​លាន​ដុល្លារ​។ នេះ​មិនទាន់​គិតដល់​ក្រុមហ៊ុន​ដទៃ​ទៀតផង​។​


​    ​លោក​បន្តថា អ្នក​វិ​និ​យក​គ​ចិន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​អ្នកមាន​ទឹកប្រាក់​នៅ​កប់​ក្នុង​វិស័យនេះ​ច្រើន គឺ​អ្នកវិនិយោគ​ជនជាតិ​កូរ៉េ ដូចជា​ម្ចាស់​គំរោង​The Gold Tower42, The Booyoung Town​ជាដើម ចំណែក​អ្នកវិនិយោគ​ជនជាតិ​សឹង្ហ​បុរី​ក៏មាន​ច្រើន​ផងដែរ ដូចជា គំរោង​The Bridge, The Peak, និង​គំរោង​The Bay​ជាដើម​។ ចំណែក​អ្នកវិនិយោគ​នៅ​ឈរ​លេខ​រៀង​បន្ទាប់​គឺ​ជនជាតិ​តៃវ៉ាន់ ដែលមាន​គំរោង​ធំៗ​ចំនួន​ជាង​១០​គំរោង​បាននិងកំពុង​ដំណើរកា​រ​សាងសង់​នៅ​កម្ពុជា​។ ក្រៅពីនេះ​មាន​គំរោង​របស់​អ្នកវិនិយោគ​ជប៉ុន និង​ម៉ា​ទ្បេ​ស៊ី​ជាដើម៕


T-12-25-15-l-fullT-12-25-15-ll-full



អ្នកវិនិយោគ​កូរ៉េ​នៅតែ​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ ខណៈ​ក្រុមហ៊ុន​ចិន​ឈរ​លំដាប់​លេខ​១​ផ្នែក​សាងសង់

Post a Comment

0 Comments

Close Menu