ភ្នំពេញ ៖ នៅវេលាម៉ោង១៦និង៤៥នាទីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ សហការជាមួយប៉េអឹមខណ្ឌ និងក្រុមសណ្ដាប់ធ្នាប់ខណ្ឌ បានចុះទីតាំងបង្ក្រាបខារ៉ាអូខេមួយកន្លែង ស្ថិតនៅក្រុមទី៧ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានអនុញ្ញាតឲ្យសិស្សសាលាចូលលេង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅក្នុងការបង្ក្រាប និងបិទខារ៉ាអូខេនេះ កម្លាំងបានឃាត់ខ្លួនកូនសិស្សសាលាប្រុសស្រី ដែលមានអាយុ១២, ១៣,១៧ឆ្នាំចុះក្រោម បានចំនួន២៧នាក់ ខណៈកំពុងពពាក់ពពានគ្នាច្រៀងខារ៉ាអូខេ។
សេចក្ដីរាយការណ៍បានបន្តថា ខារ៉ាអូខេនោះមានយីហោ«ដឺហាប់ ខារ៉ាអូខេគ្រួសារ» ហើយបើតាមអនុសាសន៍របស់លោកឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារបានបញ្ជាឲ្យបិទខារ៉ាអូខេនេះតែម្ដង ដោយសារតែអនុញ្ញាតឲ្យសិស្សសាលាតូចៗស្លៀកឯកសណ្ឋានជាសិស្សចូលច្រៀង៕
បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង, ឃាត់ខ្លួនសិស្សសាលា២៧នាក់
0 Comments