Ad Code

សិស្ស​សាលា​ជិះ​ម៉ូតូ​ឌុប​គ្នា​​២នាក់​ ត្រូវ​រថយន្ត​បុក​ស្លាប់​​ម្នាក់​យ៉ាង​អាណោចអាធ័ម

ព្រះសីហនុ ៖ សិស្ស​សាលា​ស្រី​២​នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា​ ត្រូវ​រថយន្ត​បើក​បុក​ចំ​ពីមុខ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ​បណ្ដាល​ឲ្យ​ប៉ើង​ផ្លោង​ធ្លាក់​ចូល​ប្រឡាយ​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​។


ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃ​ទី​២២ ខែ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូ​២១២-២១៣ ស្ថិត​ក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។


រថយន្ត​បង្ក​ម៉ាក​អេ​ស្កា​លេ​ត ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ២U៦៩៦៩ ទិសដៅ​ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។ ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស្កូ​ពី​ ពណ៌.ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ កុយ អេង​លី ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ស្លាប់​នៅ​កន្លែងកើតហេតុ​និង​មាន​ទីលំនៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់ទៀត​មិនទាន់​ស្គាល់​ឈ្មោះ មុខរបរ សិស្ស​រង​របួស​ធ្ងន់​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។ វត្ថុតាង ​ត្រូវ​បាន​នគរបាល​ធ្វើការ​វាស់វែង​ហើយ​អូស​យក​ទៅ​រក្សា​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕
Pisey-2015-12-22-full-D50


Pisey-2015-12-22-full-D51


Pisey-2015-12-22-full-D53


Pisey-2015-12-22-full-D55


Pisey-2015-12-22-full-D57


Pisey-2015-12-22-full-D58



សិស្ស​សាលា​ជិះ​ម៉ូតូ​ឌុប​គ្នា​​២នាក់​ ត្រូវ​រថយន្ត​បុក​ស្លាប់​​ម្នាក់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu