បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥កម្លាំងនគរបាលក្រុងប៉ោយប៉ែតមួយក្រុមបានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែល ទី១ឈ្មោះ រស់ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខសញ្ញាជួញដូរដកហូតបាន ម្សៅពណ៌សចំនួន១ថង់ធំស្មើនឹង៦ថង់តូច ៥ថង់តូច និងថ្នាំគ្រាប់ ពណ៌ផ្កាឈូក មានអក្សរwyចំនួន៦០គ្រាប់ ជញ្ជីងថ្លឹង១ស្លាបព្រាតូច១ថង់សម្រាប់វេចខ្ចប់មួយចំនួន ទូរស័ព្ទសាមសុង កាឡាស៊ី ពណ៌ស១គ្រឿង លុយបាតចំនួន២.០០០បាត។ ទី២ ឈ្មោះ សុខ ហួន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិមិត្តភាពប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខសញ្ញាចែកចាយដកហូតបានទូរស័ព្ទដៃ ណូគា ពណ៌ស១គ្រឿង តួនាទីជាអ្នកទទួលថ្នាំពី ឈ្មោះ រស់ រតនះ ដើម្បីយកចែកចាយបន្ត។ ទី៣ ឈ្មោះ ប៊ុន ឆៃណាល់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្បាលស្ពាន ប្រើប្រាស់។ ទី៤ឈ្មោះ ចាង ចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្បាលស្ពាន ប្រើប្រាស់។ ទី៥ឈ្មោះ គា កាំង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្បាលស្ពានប្រើប្រាស់។ ទី៦ ឈ្មោះ ណាក់ រ៉ាដូ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនហើយ នគរបាលបានបញ្ជូនមកស្នងការ ដើម្បីធ្វើការសាកសួរបន្ត។ នៅមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញគ្រឿងញៀនដូចចោទប្រកាន់របស់នគរបាលពិតប្រាកដមែន។ ជនសង្ស័យទាំង៦នាក់នេះត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូង ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
ជនសង្ស័យជួយដូរគ្រឿងញៀនចំនួន៦នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបញ្ជូនទៅតុលាការ
0 Comments