Ad Code

សេវាកម្ម​អ៊ីមែល​របស់ Gmail ត្រូវបាន​កាត់ផ្ដាច់​នៅ​ប្រទេស​ចិន និយតករ​បាន​ស្តី​បន្ទោស

ប៉េកាំង​៖ ការប្រើប្រាស់​សេវា​កម្ម​​អ៊ីមែល​របស់ ក្រុមហ៊ុន Google Inc. នៅក្នុង​ប្រទេស​ចិន​ ត្រូវបាន​បិទ​ចំ​ពេលដែល​រដ្ឋាភិបាល​ខិតខំ​ប្រឹង ប្រែង​ដើម្បី​កំណត់​ ឬ​ហាមឃាត់​ការប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​អា​មេ​រិក ដែល​កំពុង​ពេញនិយម​ពី​អ្នកប្រើប្រាស់​ក្នុងប្រទេស​ចិន​ដើម្បី​គេចចេញ​ពី​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ​ចិន​។​

តាមរយៈ​ទិន្នន័យ​របស់ Google បាន​បង្ហាញ​ថា​ ចរាចរ​ណ៍​ពី​ប្រទេស​ចិន​មកកាន់ Gmail បាន​ធ្លាក់ចុះ​កាល​ពីថ្ងៃ​សុក្រ ហើយ​បាន​ធ្លាក់ចុះ​រហូត​ជិត​ដល់សូន្យ​នៅ​ថ្ងៃ​សៅ​រ៍កន្លងទៅនេះ​ បើទោះជា​មាន​បន្តិចបន្តួច​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​ក៏ដោយ​។​
អ្នក​រាយ​ការ​ណ៍​របស់​ក្រុមហ៊ុន Google ប្រចាំ​នៅ​អាស៊ី Taj Meadown បានឲ្យដឹងថា ក្រុម​ហ៊ុន​បាន​ឆែក​មើល​សេវា​អ៊ីមែល​របស់ខ្លួន ហើយ​វា​ពុំមាន​កំហុសឆ្គង​ផ្នែក​ប​ចេ្ច​ក​ទេស​ណាមួយ​នៅ​ខាងក្រុមហ៊ុន​ Google ​នោះទេ​។​
នៅក្នុង​បទ​វិចារណកថា​រប​ស់កាសែត Global Times ដែល​គ្រប់គ្រង​ដោយ​បក្ខ​កម្មុយ​ នីស្ដ​ចិន​បានលើកឡើង​ពី​ភាព​ដែល​អាច​ធ្វើបាន ដោយ​ពុំបាន​អះអាងថា រដ្ឋាភិបាល​បាន​កាត់ផ្តាច់​ការប្រើប្រាស់​សេវា​អ៊ីមែល Gmail​។​
អគ្គនាយករង​ខាង​ផ្នែក​វិភាគ​ទិន្នន័យ​ប្រចាំ​នៅ​សហរដ្ឋ​អា​មេ​រិក​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​វិភាគ​ប្រ​ព័​ន្ធអ៊ីនធឺណិត Dyn លោក Earl Zmijewsky បាន​និយាយថា ការសាកល្បង​របស់គាត់​បង្ហាញថា រដ្ឋាភិបាល​ប្រទេស​ចិន​បាន​បិទលេខអ៊ីនធឺណិត​ ​(IP address) របស់​Google នៅ​ប្រទេស​ហុងកុង​ដែល​ប្រើប្រាស់​ដោយ​ប្រជាជន​នៅ​ចិនដីគោក ​ដើម្បី​ប្រើប្រាស់​សេវា Gmail​។​
ពុំមាន​ការឆ្លើយតប​តាមរយៈទូ​រស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​នោះទេ​ ពី​និយត​ករ​របស់​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស លោកស្រី Hua Chunying បានឲ្យដឹងថា​ លោកស្រី​មិនបាន​ដឹង​អំពី​ការបិទ​មិន​ឲ្យប្រើ​នេះ​ទេ​។​
Jeff Rathke អ្នកនាំពាក្យ​របស់​សហ​រដ្ឋ​អា​មេ​រិក​​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា ការអភិវឌ្ឍ​បាន​កំពុងមាន​បញ្ហា​។​
លោក​បាន​បន្តទៀតថា​៖ "​យើង​បន្ត​ការ​ព្រួយ​បារម្ភ​ដោយ​ការប៉ុនប៉ង​របស់​ប្រទេស​ចិន ​ដើម្បី​រំលាយ​​ចោល​នូវ​សេរីភាព​ក្នុងការ​បញ្ចេញ​ម​តិ ដោយ​រួមបញ្ចូល​ក្នុង​ប្រព័ន្ធអ៊ីនធឺណិត ហើយ​យើង​ជឿជាក់ថា​ ការរិះគន់​របស់​អាជ្ញាធរ​ចិន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង គេហទំព័រ​មួយចំនួន ​គឺ​វា​មិន​ស័ក្ដិ​​សម​ទៅ​នឹង​សេចក្តីប្រាថ្នា​របស់​ប្រទេស​ចិន​ក្នុង​ការកសាង​សេដ្ឋកិច្ច​ និង​សង្គម​ស៊ី​វិ​ល័យ​មួយ ​ដោយ​ឈរ​នៅលើ​វិស័យ​ព័ត៌មានវិទ្យា​នោះ​ទេ"​។​
ក្រុមហ៊ុន Google បាន​បិទ​ប្រព័ន្ធ​ស្វែងរក (search engine) ក្នុងប្រទេស​ចិនដីគោក​កាលពី​ឆ្នាំ​២០០៩ ​ដោយនិយាយ​ថា ​វា​នឹង​មិនអាច​សហ​ប្រ​តិបតិ្ត​ប​ារ​ជាមួយនឹង​ការរិះគន់​របស់​ប្រទេស​នេះ​បាន ក្រោយ​ការ​លុកលុយ ទៅ​ប្រទេស​ចិន ​ដោយមាន​គោលបំណង​លួច​លេខ​កូដ​ប្រតិ​ប​ត្ដិ​ការ​របស់​ក្រុមហ៊ុន​ និង​ការ​បំបែក​ចូលទៅក្នុង​គណនី​អ៊ីមែល​។​
ចាប់តាំងពី​ពេលនោះ​មក ​សេវា​របស់ Google ត្រូវបាន​កំណត់​ និង​បិទ​យ៉ាង​ទៀងទាត់ ក្នុង​គោលបំណង​ដាក់​សម្ពាធ​ដល់​អ្នកប្រើប្រាស់​ក្នុងប្រទេស​ចិន ឲ្យ​បោះបង់ចោល​សេវា​របស់ Google ហើយ​ងាក​មកប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក​វិញ​ ដែល​ក្រុមហ៊ុន​ក្នុងស្រុក​ទាំងនោះ​ប្ដេជ្ញា​សហការ​​ល្អ​ជាមួយ​រដ្ឋាភិបាល​។​
បទ​វិចារណកថា​របស់​កាសែត Global Times បាន​ចង្អុល​មក​ក្រុមហ៊ុន Google ហើយ​និយាយថា "​ប្រទេស​ចិន​ស្វា​គម​ន៍​ក្រុមហ៊ុន​មក​ធ្វើ​អាជីវកម្ម​ដោយមាន​លក្ខណៈ​ថា​ ខ្លួន​ត្រូវតែ​គោរព​តាមច្បាប់​របស់​ប្រទេស​ចិន​។ យ៉ាងណា​មិញ ក្រុមហ៊ុន Google ឱ្យ​តម្លៃ​ចំពោះ​ការស្ទាក់ស្ទើរ​របស់ខ្លួន​ច្រើនជាង នឹងត្រូវ​បានដាក់​កម្រិត​ដោយ​ច្បាប់​របស់​ប្រទេស​ចិន ដែលជា​លទ្ធផល​នៃ​ជម្លោះ​»​។​
សេវាកម្ម​របស់ Google មានការ​ចាប់អារម្មណ៍ ​ខ្លាំង​ពី​យុវជន​ក្នុងប្រទេស​ចិន និង​សកម្មជន​ដែល​មិន​ចង់ឱ្យ​ទំនាក់ទំនង​អ៊ី​ម៉ែ​ល​របស់​ពួកគេ ត្រូវបាន​តាមដាន ឬ​ការស្ទាក់ចាប់​បាន​ដោយ​រដ្ឋាភិបាល​ចិន​។​
តាមរយៈ​គេហទំព័រ Greatfire.org ការ​ប្រើប្រាស់​សេវាកម្ម Gmail តាមរយៈ​គេហទំព័រ ត្រូវបាន​បិទ​ចាប់តាំងពី​ខែមិថុនា​មកម៉្លេះ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន​នៅ​អាច​ប្រើប្រាស់​បាន​ដោយ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ ឬ​តាមរយៈ​កម្មវិធី​ដទៃទៀត​ដូចជា Microsoft Outlook និង Apple Mail រហូតដល់​បិទ​ចុងក្រោយ​នេះ​។​
វា​មិនទាន់​ច្បាស់​ថា អ្វីដែល​ជំរុញឱ្យមាន​ការហាមឃាត់​បែបនេះ ពេញលេញ​ក្នុង​ពេលនេះ​ទេ៕

Post a Comment

0 Comments

Close Menu